ចេញផ្សាយថ្ងៃអាទិត្យទី១១ខែកញ្ញា ឆ្នាំ២០២២
ខេត្តកំពង់ចាម÷ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលមិនពេញចិត្តល្បែងសុីសងបាន
ស្នើសុំដល់លោក វរសេនីយ៍ឯក ប៉ាក សុជាតិ អធិការស្រុកស្រីសន្ធរ មានវិធានកាបង្រ្កាប់ទីតាំងល្បែងសុីសងខុសច្បាប់ ដែលនៅមិនឆ្ងាយពី ប៉ុស្តិ៍នគបាលឃុំព្រែកដំបូកប៉ុន្មានឡើយ ព្រោះអាជ្ញាធរមានសមត្ថកិច្ចគាត់កំពង់ធ្វើជាគេលក់អស់ហើយ។
ប្រភពបានអោយអង្គភាពគេហទំព័រ រដ្ឋាអភិវឌ្ឋន៍ ញូស៍ ដឹងថា ជាក់ស្តែងដូចជានៅមុខវត្ត១ទីតាំងនឹងចូលតាមខ្លោងទ្វាវត្តប្រាសាទវដ្តីមាន២ទីតាំងជាប់តារាងបាល់ទះនឹងជាប់រោងទឹកកក ឃើញថាពីមួយថ្ងៃទៅមួយថ្ងៃមានអ្នកចូលលេងយ៉ាងគគ្រឹកគគ្រេង ហោត្រហឹងអឺងកង តែសម្លេងហោនេះមិនបានរំខានដល់ត្រចៀកអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននេះទេ។
ប្រភពខាងលើបន្តទៀតថា តើឯណាទៅគោលយោបាយភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអោយក្រសួងមហាផ្ទៃអនុវនោះ? ។យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែមិនខាន ធ្វើឲ្យភូមិ.ឃុំ.សង្កាត់ គ្មានសុវត្ថិភាពប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដែលផ្ដើមចេញពីល្បែងស៊ីសងទាំងអស់នេះ ដែលកំពុងតែរួមចំណែកបង្កើតបទល្មើសនានា ឲ្យកើតមានឡើងនៅក្នុង ភូមិ.ឃុំ.សង្កាត់ ដូចជាចោរលួច ចោរឆក់ ចោរប្លន់ និង អំពើហិង្សាក្នុងគ្រួសារជាដើម។ល។ ដោយសាតែអាជ្ញាធរ ធ្វើមិនដឹងមិនឮបែបនេះឯង។
ពាក់ពន្ធ័ករណីទីតាំងល្បែងសុីសងខាងលើប្រជាពលរដ្ឋស្នើសុំដល់លោកវរសេនីយ៍ឯក ប៉ាក សុជាតិ អធិការស្រុកស្រីសន្ធរ លោក ឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តនឹងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមមេត្តាចាត់កម្លាំងជំនាញចុះពិនិត្យនឹងបង្ក្រាប់ទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះផងនិងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ.ឃុំ.សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រុបគ្រង ដោយសេរីបែបនេះ?៕(នៅមានត)
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!