រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទីអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ
លោកឧត្តមសេនីយ៍ទោ ឈឿនសុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិអញ្ជើញចូលរួមកាន់ទី៣ នៅវត្តបទុមវតី ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ឱកាសថ្ងៃកាន់បិណ្ឌនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ រួមជាមួយថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលរាជធានី-ខេត្ត និងនាយ នាយរងនគរបាលជាតិ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ បានជួបជុំគ្នាម្តងទៀត នៅបរិវេណវត្តបទុមវតី ដើម្បីបន្តកម្មវិធីបុណ្យកាន់បិណ្ឌ ដោយបានរៀបចំថ្វាយផ្កាភ្ញីចំពោះព្រះរតនត្រ័យ និងនមស្សការសមាទានសីល រាប់បាត្រ ប្រគេនបច្ច័យព្រះសង្ឃ ឧទ្ទិសកុសលជូនដល់បុព្វការីជន និងញាតិកាទាំង៧សណ្តាន ព្រមទាំងនាយ នាយរង និងពលនគរបាល ដែលបានពលីជាកិច្ចបង្ហើយពិធីបុណ្យកាន់បិណ្ឌវេនទី៣ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ បាននាំយកទេយ្យទាននិងទេយ្យវត្ថុ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៣ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅវត្តបទុមវតីរួមមាន ៖
១-អង្ករចំនួន៤បាវស្មើ២០០គីឡូក្រាម, ២-ស្ករស ចំនួន ៥០គីឡូក្រាម, ៣-តែចំនួន២០គីឡូក្រាម, ៤-ទឹកក្រូចចំនួន ២០កេស, ៥-ទឹកបរិសុទ្ធអូរ៉ាល់ (ដបតូច)ចំនួន២០កេស, ៦-មីចំនួន២៤កេសតូច, ត្រីខកំប៉ុងចំនួន៤កេសធំ, ៨-ទឹកសុទ្ធចំនួន៤៤កេស និងទឹកក្រូចចំនួន២០កេសសម្រាប់ទទួលភ្ញៀវ, ៩-ប្រគេនសម្តេចសង្ឃ នន្ទ ង៉ែត បច្ច័យចំនួន ២ លានរៀលនិងសាដក១, ១០-ប្រគេនសម្តេចសង្ឃ ឃឹម សន ១អង្គ បច្ច័យចំនួន ១លានរៀលនិងសាដក១, -ប្រគេនព្រះគ្រូសូត្រឆ្វេង ១អង្គ បច្ច័យចំនួន ៤០ម៉ឺនរៀលនិងសាកដក១, -ប្រគេនព្រះសង្ឃ៣៣អង្គ ក្នុងមួយអង្គបច្ច័យចំនួន៥ម៉ឺនរៀលនិងសាដក១, -ប្រគេនបច្ច័យព្រះសង្ឃទេសនាចំនួន ៤០ម៉ឺនរៀល, ១១-បច្ច័យសម្រាប់កសាងវត្តចំនួន ១០លានរៀល, ១២-ប្រគេនសម្តេចសង្ឃថវិកាចំនួន ៥លានរៀល និងអង្ករចំនួន៥តោន ដើម្បីជួយសម្រួលដល់ការស្នាក់នៅរបស់សិស្ស-និសិ្សត, ១៣-ជូនលោកតា អាចារ្យដឹកនាំកម្មវិធីបុណ្យ២នាក់ ក្នុងម្នាក់ៗបច្ច័យចំនួន ១០ម៉ឺនរៀល, ១៤-ឧបត្ថម្ភភ្លេងពិណពាទ្យចំនួន៤០ម៉ឺនរៀល, ១៥-ឧបត្ថម្ភរបាំត្រុតចំនួន ៤០ម៉ឺនរៀល ៕