ថ្ងៃពុធទី១៤ខែកញ្ញាឆ្នាំ២០២២
ខេត្តកណ្តាល៖ប្រជាពលរដ្ឋបានដាក់សំនួរមួយសួរថា តើឯណាទៅភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលដែលបានដាក់ចុះអោយក្រសួងមហាផ្ទៃអនុវត្តនោះ?បើអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានបណ្តោយអោយល្បែងសុីសងបញ្ជល់មានអនឡាញកើតពេញស្រុកបែបនេះ?។
ប្រភពបន្តថា ជាក់ស្តែងដូចជានៅឃុំសំរោងលើជាដើម ដែលទីតាំងល្បែងសុីសងជាប់នឹងការះសាំងតេលា ម្ចាស់ឈ្មោះសុន ឆវ៉ាត នៅភូមិព្រៃផ្ចឹកទី១ឃុំអង្គស្នួលនឹងទីតាំង មានស្លាកយីហោ ឈ្មោះម៉ាត់ នីកានៅជាប់ការះសាំងSVMរបស់ឈ្មោះ ផាត់ ពិសិដ្ឋ នៅឃុំសំរោងលើ ស្រុកអង្គស្នួលនេះឯង គឺកពង់តែរួមចំណែកបង្កើតទបល្មើសនានាដូចជាចោរលួច ឆក់ ប្លន់ គាស់ផ្ទះ អំពើហិង្សាក្នុងគ្រួសារកើតឡើងជាហូរហែ ធ្វើឲ្យភូមិ.ឃុំ.សង្កាត់ គ្មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ។
ពាក់ពន្ធ័ករណីទីតាំងល្បែងសុីសងខាងលើប្រជាពលរដ្ឋស្នើសុំដល់ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលនឹងលោកឧត្ដមរសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល ដែលតែតែគិតដល់សុខទុក្ខប្រជាពលរដ្ឋ មេត្តាចាត់កម្លាំងជំនាញចុះពិនិត្យនឹងបង្ក្រាប់ទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះផងទាននិងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ.ឃុំ.សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រុបគ្រង ដោយសេរីបែបនេះ?៕(នៅមានត)
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!