ចេញផ្សាយថ្ងៃពុធទី១៤ខែកញ្ញា ឆ្នាំ២០២២
ខេត្តកណ្តាល÷ប្រភពពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះរស់នៅក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមិនពេញចិត្តនិងល្បែងសុីសងបានប្រាប់អ្នកអង្គភាពសារព័ត៌មានយើងអោយដឹងថា ពួកគាត់មានការ ព្រួយបារម្ភយ៉ាងខ្លាំង ពីសុខសុវត្ថិភាពរបស់ពួកគាត់ ដោយសារក្នុងតំបន់ដែលគាត់រស់នៅកើតមានល្បែងសុីសង ហើយសមត្ថកិច្ចពាក់ពន្ធ័មិនមានចំណាត់ការបង្រ្កាបបែបនេះ។
ជាក់ស្តែងដូចជាទីតាំងល្បែងសុីសងប្រជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៍នៅក្នុងសង្កាត់ស្វាយរលំរួមមាន៖ ទីតាំងនៅជាប់ហាងដែលមានស្លាកយីហោ(មួយគា សាន)និងទីតាំងដាក់តាមបុកប៊ិយែរ តែបង្កប់ល្បែងសុីសងបញ្ជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៍នេះជាដើម ដែលបើកអោយអ្នកលេងល្បែងសុីសងចូលលេងជារៀងរាល់ថ្ងៃ។ យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា ដូចជាចោរលួច ឆក់ ប្លន់ គាស់ផ្ទះ អំពើហិង្សាក្នុងគ្រួសារកើតឡើងជាហូរហែ ធ្វើឲ្យភូមិ.ឃុំ.សង្កាត់ គ្មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ។
ពាក់ពន្ធ័ករណីទីតាំងល្បែងសុីសងខាងលើប្រជាពលរដ្ឋស្នើសុំដល់លោកវរសេនីយ៍ឯក យី វណ្ណដា អធិការក្រុងតាខ្មៅ មេត្តាចាត់កម្លាំងជំនាញចុះពិនិត្យនឹងបង្ក្រាប់ទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះផងនិងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ.ឃុំ.សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រុបគ្រង ដោយសេរីបែបនេះ?៕(នៅមានត)
ជុំវិញការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!