នៅព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២
នៅវត្តបុទុមសាគរ (ហៅវត្តតាក្របៅ)លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា ត្រូវជាភរិយា រួមទាំងក្រុមគ្រួសារ ដោយមានការចូលរួមពីមហាគ្រួសារកងម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល រួមទាំងពុទ្ធបរិស័ទចំណុះជើងវត្តបានជួបជុំគ្នានៅវត្តបុទុមសាគរ (ហៅវត្តតាក្របៅ) ដើម្បីនិមន្តព្រះសង្ឃដារ បង្សុកូលននិងរាប់បាត្រ ជាកិច្ចបង្ហើយបុណ្យកាន់បិណ្ឌវេនទី៦។
ទន្ទឹមនោះ ទេយ្យទាននិងបច្ច័យប្រគេនព្រះសង្ឃសម្រាប់បិណ្ឌវេនទី៦នេះ សរុបជាថវិកាចំណាយរួមចំនួន៧,០៤៩,០០០រៀល។