ខេត្តកណ្ដាល៖ នាព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២២
ឯកឧត្ដម គង់ សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនសមាគមស្នាមញញឹមថ្មីនៃកុមារ ស្ថិតនៅក្នុងភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្ដាល ខេត្តកណ្ដាល។
គណៈនោះដែរ ឯកឧត្ដមអភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹក ចិត្តដ៏ថ្លៃថ្លាប្រកបដោយសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលបានចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្រោមបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តមរបស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា និងជាមាតាមនុស្សធម៌ តែងតែខ្វាយខ្វល់ យកចិត្តទុក ដាក់ជួយដោះស្រាយរាល់ការលំបាករបស់ប្រជាជននៅគ្រប់កាលៈទេសៈ។
ក្នុងពិធីនេះដែរក្នុងនាម ឯកឧត្ដមជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ឯកឧត្ដមបានឧបត្ថម្ភនូវអំណោយ និងគ្រឿងឧបភោគបរិភោគ ជូនសមាគមស្នាមញញឹមថ្មីនៃកុមារ រួមមាន៖
– អង្ករ សរុបចំនួន ២.០០០ គីឡូ
– មីខ្លាឃ្មុំ សរុបចំនួន ៥០ កេស
– ត្រីខកំប៉ុង សរុបចំនួន ២០ កេស
– ទឹកសុទ្ធដបធំ សរុបចំនួន ២០ លីត្រ
– ទឹកត្រី សរុបចំនួន១០ យួរ
– ទឹកស៉ីអ៉ីវ សរុបចំនួន១០ យួរ
– ម៉ាស់ ចំនួន សរុបចំនួន០២ កេស
– ជែលលាងដៃ សរុបចំនួន ២០ កេស
– សាប៊ូ ចំនួន សរុបចំនួន ០២ កេស
– ថវិកាផ្ដល់ជូនសមាគម សរុបចំនួន ៤.០០០.០០០ រៀល
– ថវិការផ្ដល់ជូនបុគ្គលិក៩នាក់ សរុប ចំនួន ៤៥០.០០០រៀល
– ថវិកាផ្ដល់ជូនកុមារ៧២នាក់ សរុប ចំនួន ១.៤៤០.០០០រៀល ៕