ខេត្តពោធិ៍សាត់៖ នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១ និង ៣៥នាទីរសៀល ក្រោយពីទទួលបានមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្រ្កាបល្បែងស៊ីសង(មាន់ជល់តាមអនឡាញ) នៅចំណុចកញ្ចុះទុកចោលមួយកន្លែង ស្ថិតនៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនមនុស្សបានចំនួន០៨នាក់ប្រុស និងដកហូតបានវត្ថុតាងមួយចំនួន។
វត្ថុតាងដកហូតបានរួមមាន:
១.ទូរស័ព្ទដៃចំនួន១៤គ្រឿង(មានវេបសាយមាន់ជល់ចំនួន០៨គ្រឿង)
២.ម៉ូតូចំនួន០៧គ្រឿង
៣.រថយន្តចំនួន០១គ្រឿង
បច្ចុប្បន្នមនុស្សទាំងអស់ រួមទាំងវត្ថុតាងសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ចាត់ការតាមនិតិវិធីច្បាប់៕