ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

អ្នកជំនួញអាញ្ញាប័ណ្ណ ងារជាឧកញ៉ា មានឥទ្ធិពលម្នាក់នៅខេត្តព្រៃវែង ធ្វេីស្រែលើខ្នងរាស្រ្ដ ធ្វើអោយរាស្រ្តរស់នៅតាមព្រំដែនស្វាយអាង៉ោង​ រងទឹកភ្នែក..?

អ្នកជំនួញអាញ្ញាប័ណ្ណ ងារជាឧកញ៉ា មានឥទ្ធិពលម្នាក់នៅខេត្តព្រៃវែង ធ្វេីស្រែលើខ្នងរាស្រ្ដ ធ្វើអោយរាស្រ្តរស់នៅតាមព្រំដែនស្វាយអាង៉ោង​ រងទឹកភ្នែក..?

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ព្រៃវែង ៖ ប្រជាពលរដ្ឋ​ជាច្រើនគ្រួសារ​ រស់នៅស្រុកកំពង់ត្របែក ស្រែ​ករក​អាជ្ញាធរ​ជួយផង​ តាម​រយៈ​អ្នកយកព័ត៌មានយើងថា លោកឧកញ៉ា ជឹម សុខ កំពុងតែធ្វើព្យុះ ធ្វើភ្លៀង ទៅប្រជាពលរដ្ឋ​ក្រីក្រ និងខ្វះខាត​ លក់​សត្វ​គោ​ និង​ក្របី​ចិញ្ចឹម​ដោយ​ខ្លួនឯង​ទៅ​ឈ្មួញវៀតណាម​ ១ក្បាល​ ឬ​ ២ក្បាល​ បែរជា​ត្រូវតែបង់ប្រាក់ឲ្យទៅក្រុមហ៊ុនរបស់លោកឧកញ៉ា ជឹម សុខ ទើបអាចនាំគោចេញទៅលក់ឲ្យជនជាតិវៀតណាមបាន។
តេីក្រុមហ៊ុន​លោក​ ឧកញ៉ា​ ជឹម​ សុខ​ ទទួល​បាន​សេចក្តី​អនុញ្ញាត​អាជីវកម្ម​ ឬ​ អាជ្ញា​ប័ណ្ណ​ផ្ដាច់មុខ​នាំចេញ​ គោ​ ក្របី​ ពី​អ្នក​ណា​ ស្ថានប័ន​ណា​ ទេីប​ហ៊ាន​ទារលុយ​ស្រស់​ ឆៅៗ​ គ្មាន​អាណិត​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ខាត​បែបនេះ​ ឬ​ មួយ​បាន​ភ្លេីង​ខៀវ​ពី​មន្ត្រី​ស័ក្កធំក្នុង​ទេដឹង។

កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ច្រកទ្វារស្វាយអាង៉ោង ព្រំប្រទល់កម្ពុជា-វៀតណាម ឃេីញ​ថា​មាន​ប្រជា​ពលរដ្ឋ​ជាច្រើន​បាន​ តម្រង់​ជួរ​បង់លុយ​ដោយ​ទឹក​ភ្នែក​ តែ​ស្រែក​យំ​មិន​ចេញ​ ដោយ​ពោលថា៖​ (ធ្វើ​ម្ដេច​យេីងក្រ)​ប្រជាពលរដ្ឋ​ម្នាក់​បាន​លេីក​ឡេីង​ថា​ លោកឧកញ៉ា​ ជឹម សុខ និង​បក្ខពួក​ គូរគន​ កំពុង​សន្ងំ​កេីបលុយគោនាំចេញពីប្រជាជនកម្ពុជា មាន​កុងត្រូល​ចំនួនបីកន្លែង​ ដោយមួយកន្លែងៗ តម្រូវឲ្យបង់ប្រាក់ចំនួន.១០ម៉ឺនរៀល ទើបចេញទៅលក់បាន។

នេះ​មិន​ខុស​ពី​ធ្វើ​ស្រែ​លេីខ្នង​រាស្រ្ត​ទេ​អី​ យោង​តាម​ការ​លេីក​ឡេីង​របស់​លោក​ ម៉ាប់​ ជា​ពលរដ្ឋ​រស់នៅ​ទី​តាំង​ខាងលេី​ ហេីយ​លោកបាន​បន្ដ​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ទៀតថា​ បច្ចុប្បន្នប្រជាពលរដ្ឋយើងរស់នៅតំបន់នេះ មានការលំបាកខ្លាំងណាស់ លោកមានសត្វគោចិញ្ចឹមផ្ទាល់ខ្លួនឯង ហើយមានបំណងចង់យកទៅលក់ឲ្យវៀតណាម គឺត្រូវចំណាយលុយអស់មិនតិចទេ គឺកូនចៅលោកឧកញ៉ា ជឹម សុខ និង​បក្ខពួក​ ទារយកលុយពីប្រជាពលរដ្ឋបានយ៉ាងចាស់ដៃ ដើម្បីយកមកដាក់ហោប៉ៅទៅបំពេញសេចក្ដីត្រូវការរបស់ខ្លួន ធ្វើមាន ធ្វើបាន កឹបកេងចំណូលរដ្ឋដោយ​មិន​ញញើត​អ្នក​ណាឡេីយ។

មិនតែប៉ុណ្ណោះទេ ក្រុមហ៊ុនលោកឧកញ៉ា​ ដូចជា​អាងយ៉ាង​ កាងបិទ​ មិន​អោយ​មាន​ក្រុម​ហ៊ុន​ណា​មក​នាំ​ចេញ​គោ​ ក្របី​ បានឡេីយ​។ បើទោះបីក្រុមហ៊ុនផ្សេងទាំងនោះ មានអាជ្ញាប័ណ្ឌគ្រប់គ្រាន់ពីក្រសួងដែលពាក់ព័ន្ធបែបណាក៏ដោយ ក៏កូនចៅរបស់លោកឧកញ៉ា មិនឈឺក្បាលឡើយ ប្រហែល​ជា​លោកឧកញ៉ា ជឹម សុខ បានឃុបឃឹតបែបលក្ខណៈជាប្រព័ន្ធរួចរាល់ហើយ ទៅលើមន្ត្រីជំនាញក្នុង​ព្រៃវែង​គ្រប់​ថ្នាក់​។

ទឹកភ្នែក​រាស្ត្រ​ គឺ​ជា​ទឹក​ភ្នែក​សម្ដេច​តេជោ​ ទុក្ខ​លំបាក​ របស់​រាស្ត្រ​ ជា​ទុក្ខ​លំបាក​ របស់​សម្ដេច​តេជោ​ ប៉ុន្តែ​មន្ត្រី​ធ្វើ​ហីមិន​ខ្វល់​ មិន​ស្ដាយ​សន្លឹក​ឆ្នោត​ដែល​ពលរដ្ឋ​បោះជូន​គណបក្សប្រជាជន​កម្ពុជា​ ដែល​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ប្រឹងប្រែង​កន្លង​មក​ទេ។

ប្រជាពលរដ្ឋបានសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងពាក់ព័ន្ធ មេត្តាជួយចុះ ត្រួតពិនិត្យទៅលើក្រុមហ៊ុនលោកឧកញ៉ា ជឹម សុខ មួយនេះផង ទើបប្រជាពលរដ្ឋបានរកស៊ីចិញ្ចឹមជីវិតក្នុងគ្រួសារបានរស់បានខ្លះ។

ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មានយេីង​ខ្ញុំ​ មិនអាច​សុំ​ការ​បំភ្លឺ​ពីលោកឧកញ៉ា ជឹម សុខ តាម​រយៈ​ទូរស័ព្ទ​បានទេ ដោយសារគ្មានលេខ ។

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងសាមីខ្លួនរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!