នាថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត កណ្តាល និងលោកស្រី រ៉េត ផល្លីដា ត្រូវជាភរិយា រួមទាំងក្រុមគ្រួសារ ដោយមានការចូលរួមពីមហាគ្រួសារកងម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល រួមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បាននាំយកទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តមុនីសុវណ្ណ (វត្តចំពុះក្អែក) ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។