ខេត្តកណ្ដាល៖នារសៀល ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែង១០០០ម៉ែត្រ ទទឹង០៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅភូមិបិនបោរ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
នៅក្នុងពិធីបើកការដ្ឋាននេះ ឯកឧត្ដម គង់ សោភ័ណ្ឌ បានលើកឡើងថា៖នេះគឺជាសមិទ្ធផលដ៏ល្អប្រសើរថ្លៃថ្លាដែលជាចំណងដៃជូនដល់ប្រជាពលរដ្ឋរស់នៅភូមិបិនបោរ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ក្នុងសម័យតេជោសន្តិភាព និងការអភិវឌ្ឍ។
ការកសាងហេដ្ឋារចនាសម្ព័ន្ធ បានដើរតួនាទីដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម និងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយសមធម៌
និងបរិយាប័ន្ន ស្របតាមមាគ៌ា និងចក្ខុវិស័យដ៏ភ្លឺស្វាង ប្រកបដោយបញ្ញាញាណ និងគតិបណ្ឌិត ដើម្បីផ្លាស់ប្ដូរឥរិយាបថ និងវិធីធ្វើសកម្មភាពរបស់ មន្ត្រីរាជការ ក្នុងគោលដៅបម្រើសេវាកម្ម និងការអភិវឌ្ឍលើគ្រប់វិស័យ៕