ស្រុកលើកដែក៖ព្រឹកថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២
នៅបន្ទប់សេនាធិការមានកិច្ចប្រជុំប្រចាំខែកញ្ញានិងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែ
តុលា ឆ្នាំ២០២២ ក្រោមអធិបតី លោកវរសេនីយ៍ឯក អាំ ធូ អធិការនៃអធិការដ្ឋាននគរ
បាលស្រុកលើកដែក និងមានការចូលរួមពីលោក-លោកស្រី អធិការរង លោក-លោកស្រីនាយផ្នែក-នាយរងផ្នែកជំនាញទាំងអស់និងលោកនាយប៉ុស្តិ៍ទាំង០៧ក្នុងស្រុក ។
ជាកិច្ចចាប់ផ្តើមលោកអធិការក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់លោក ឧត្តមសេនីយ៍ទោស្នងការនិងលោកអភិបាលស្រុកលើកដែកដែលជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់ដល់កងកម្លាំងយើង។
លោកអធិការបានលើកនូវចំណុចសំខាន់ៗមួយចំនួនដើម្បីដាក់ជូនលោក-លោកស្រីអធិការរងទទួលផ្នែកជំនាញ ទាំង១០ និងលោកនាយប៉ុស្តិ៍ទាំង០៧យកចិត្តទុកដាក់ ពង្រឹងនិងទប់ស្កាត់ដូចខាងក្រោម៖
១- បញ្ហា ល្បែងសុីសងគ្រប់ប្រភេទ
២- បញ្ហា គ្រឿងញៀន
៣- បញ្ហា ក្មេងទំនើង
៤- បញ្ហា គោរពវិន័យ និង ស្លៀកឯកសណ្ឋាន
៥- បញ្ហា សណ្តាប់ធ្នាប់
៦- បញ្ហា អាកប្បកិរិយា និយាយស្តី
និងជាពិសេសគឺបញ្ហាការផ្តល់សេវា ក៏ដូចជាការបំរើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ ។
ជាទីបញ្ចប់លោកអធិការក៏បានផ្តាំផ្ញើរអោយកងកម្លាំងយើងទាំងអស់ថែរក្សារសុខភាពដោយប្រកាន់អោយបាននូវវិធានសុខាភិបាល (៣កុំ និង ៣ការពារ ) ។