នារសៀលថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២
នៅភូមិគ្រឹះ ឯកឧត្តម បណ្ឌិត ដួង តារា ជំនួយការ ផ្ទាល់ របស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា អាណាចក្រ កម្ពុជា អរិយក្សត្រ មានការចែកអំណោយ ដល់ប្រជាពលរដ្ឋនឹងអ្នកសារព័ត៌មានចំនួន១៦គ្រួសារដែលមានជីវភាពខ្វះខាត។
ទោះបី ឯកឧត្ដម បណ្ឌិត លោកមានភារកិច្ចបំពេញ បេសកកម្ម ក្រៅប្រទេស ជាមួយសម្ដេច តេជោនាយករដ្ឋមន្ត្រី ក៏ដោយ តែលោកនៅតែគិតគូរដល់បងប្អូនប្រជាពលរដ្ឋជានិច្ច លោកបណ្ឌិត បានចាត់ លោក ឈួរ ភារា តំណាង លោកដើម្បីចែក ជូនដល់បងប្អូនដែលមានជីវភាពខ្វះខាតទាំង១៦គ្រួសារ។
អំណោយចែកជូនក្នុងមួយគ្រួសារៗទទួលបាន៖
.អង្ករ៥០គីឡូក្រាម
.មីមួយកេះ
.ត្រីខមួយយួរ
.ក្រម៉ាមួយ
.សារ៉ុងមួយ អំណោយទាំងនេះ អាចជួយរំលែកទុក្ខលំបាករបស់បងប្អូនបានមួយចំណែកផងដែរ។
ពេលនោះដែរបងប្អូនប្រជាពលរដ្ឋ មានការសប្បាយរីករាយគ្រប់ៗគ្នានឹងបានគោរពជូនពរឯកឧត្ដម បណ្ឌិតព្រមទាំងក្រុមគ្រួសារទទួលបានសេចក្តីសុខគ្រប់ពេលវេលាបំពេញការងារសម្រេចបានជោគជយ័គ្រប់ភារកិច្ចនឹងជាងនេះទៅទៀតទទួលបាន នូវពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លាងឃ្លាតឡើយ។