កណ្ដាល៖ថ្ងៃ អង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២
ដោយមានក្តីសប្បាយរីករាយ ដែលបានទទួលនៅអំណោយដ៏ថ្លៃថ្លា ពីឯកឧត្ដម បណ្ឌិត ដួង តារា បងប្អូនប្រជាពលរដ្ឋនឹងអ្នកសារព័ត៌មានចំនួន១៦គ្រួសារ សូមគោរពអរគុណ ដល់ ឯកឧត្ដម បណ្ឌិត ជាខ្លាំង ដែលបានផ្តល់ជាអំណោយដល់ពួកគាត់ទាំងអស់គ្នាក្នុងគ្រាដែលកំពង់តែជូបការខ្វះខាតនៅក្នុងជីវភាពគ្រួសារ។
នាពេលនេះដែរ បងប្អូនទាំងអស់ សូមស្ងើច សរសើរ ដល់ទឹកចិត្តដ៏ថ្លៃថ្លានៅពេលនេះ ទោះបីជា ឯកឧត្ដម បណ្ឌិត លោកជាប់ភារកិច្ច បំពេញបេសកកម្ម នៅក្រៅប្រទេស ជាមួយសម្តេចតេជោ នាយរដ្ឋមន្រ្តី ក៏ដោយ លោកនៅតែគិតដល់ប្រពលរដ្ឋដែលមានជីវភាពខ្វះខាតជានិច្ច។
ខណៈនេះបងប្អូនទាំង១៦គ្រួសារ សូម គោរពជូនពរជ័យ ជូនដល់ឯកឧត្ដម បណ្ឌិត នឹងក្រុមគ្រួសារ ជួបតែនិងព្រះច្បាស់នឹងធម៌ ទៅទីកន្លែងណា បានសេចក្តីសុខគ្រប់ពេលវេលា ជាងនេះទៅទៀត សូមទទួលបាននូវ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។