ខេត្តកណ្ដាល៖នារសៀលថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឈុន ស៊ីណាត ស្នងការរងផែនការងារសេនាធិការ ជាតំណាងដឹកនាំការិយាល័យអន្តរាគមន៍តម្រួតបទបញ្ជា ពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងនាំយកថវិកាចំនួន២,០០០,០០០រៀល និងអង្ករ០១បាវ=៥០គ.ក្រ ដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ទោស្នងការ ជូនដល់លោកអនុសេនីយ៍ឯក កែម ឆន មន្ត្រីការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជា ដែលទើបចេញពីមន្ទីរពេទ្យ និងសម្រាកព្យាបាលជំងឺបន្តនៅគេហដ្ឋាន ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។