ចេញផ្សាយថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២២
ព្រៃវែង៖ប្រភពពីប្រជាពលរដ្ឋដែលមិនពេញចិត្ត ល្បែងសុីសង បានអោយអង្គភាពសារព័ត៌មានយើងដឹងថា៖នៅក្នុងភូមិកំពង់សឹង ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលមានម្ចាស់ផ្ទះឈ្មោះ ណាក់ បើកនាំគ្នាលេងអាប៉ោងរៀងរាល់យប់។
ជាក់ស្តែងនៅយប់ទី០២ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៨ ឃើញថាទីតាំងខាងលើបានចាប់ដំណើរលេងរហូតទល់ភ្លឺ។ កាលពីមុនទីតាំងនេះបើកលេងពេលថ្ងៃ ក្រោយពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្កើតក្រុមបង្ក្រាបបទល្មើសនឹងអោយបង្រ្កាប់ល្បែងសុីសងគ្រប់ប្រភេទរួមមកឃើញថាទីតាំងខាងលើបើកលេងយប់វិញម្តង។
ប្រភពដ៏ដែលបន្តថា ទីតាំងអាប៉ោងនេះ បើលលេងបានដោយសារមានការត្រូវរួវគ្នាជាមួយមេប៉ុស្តិ៍កំពង់សឹង នឹងប៉ូលិសខេត្តម្នាក់ ដោយបង់អោយក្នុងមួយខែ$100 (មួយរយដូល្លា/ខែ) កាលដំណើរកាលេងពេលថ្ងៃ ហើយមកដល់លេងពេលយប់មិនទាន់ដឹងថាទទួលបានប៉ុន្មាននៅឡើយទេ ។
ប្រជាពលរដ្ឋស្នើសុំដល់លោកវរសេនីយ៍ឯក ជៃ សេងហ៊ាង អធិការស្រុកព្រះស្តេច លោក ឧត្ដមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការខេត្តព្រៃវែងនឹងឯកឧត្ដម ជា សមេធី អភិបាលនៃគណអភិបាលខេត្តព្រៃវែង មេត្តាចាត់កម្លាំងជំនាញចុះពិនិត្យនឹងបង្ក្រាប់ទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះផងនិងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ.ឃុំ.សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រុបគ្រង ដោយសេរីបែបនេះ?៕(នៅមានត)
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!