ខេត្តកណ្តាល៖នៅរសៀលថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២
នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកណ្តាល
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលស្រុកលើកដែក ស្រុកកោះធំ ក្រុងតាខ្មៅ លោកមេបញ្ជាការវរៈ៦០៥ និងលោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ ចូលរួមកិច្ចប្រជុំស្តីពីការណែនាំប្រធានក្រុមហ៊ុនកាស៊ីណូ សណ្ឋាគារនៅជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ឲ្យគោរពអនុវត្តច្បាប់ប្រទេសកម្ពុជា និងសហការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងបទល្មើសគ្រប់ប្រភេទ ក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។