ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិ បាលរៀបចំយន្តការថ្មីនៃការផ្ដល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីអតិផរណាប្រមាណជិត៦០ម៉ឺនគ្រួសារ បន្ថែមទៀត

សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិ បាលរៀបចំយន្តការថ្មីនៃការផ្ដល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីអតិផរណាប្រមាណជិត៦០ម៉ឺនគ្រួសារ បន្ថែមទៀត

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ជាមួយនឹងការថ្លែងពីការបន្តឧបត្ថម្ភចំពោះអ្នកដែលជួបប្រទះផលប៉ះ ពាល់ពីជំងឺកូវីដ១៩ប្រមាណជិត៧០ម៉ឺនគ្រួសារ ដែលមានប្រជាជនជិត៣លាននាក់ក្នុងរយៈពេលបីខែបន្តទៀតនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានប្រកាសពីការរៀបចំយន្តការថ្មី នៃការផ្ដល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីអតិផរណាដែលមានជិត៦០ម៉ឺនគ្រួសារ ដែលមានមនុស្សប្រមាណជិត២លាននាក់បន្ថែមទៀត។

ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២ ក្រោមប្រធានបទ «ការស្ដារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូដ១៩» នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នោះ២០២២ នៅឯសណ្ឋាគារសុខាភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីម្សិលមិញនេះ សម្ដេចបានដាក់ចេញនូវឯកសារពីរបន្ថែម ដែលក្នុងនោះទីមួយ គឺការប្រកាសបន្តឧបត្ថម្ភចំពោះអ្នកដែលជួបប្រទះផលប៉ះពាល់ពីជំងឺកូវីដ១៩ ក្នុងរយៈពេលបីខែបន្តទៀត ដែលរាជរដ្ឋាភិបាលបានអនុវត្តន៍រយៈពេល១០ជុំរួចមកហើយៗ ដែលចំណាយថវិកាប្រមាណ ៨០០លានដុល្លារអាម៉េរិក។

សម្ដេចតេជោថ្លែងបញ្ជាក់ថា៖ «យើងនឹងពិនិត្យបញ្ហានេះរយៈពេលបីខែម្ដង ប្រជាជនដែលធ្លាប់បានទទួលរួចមកហើយ ក៏នឹងបន្តទទួលតទៅទៀតនូវប្រាក់ឧបត្ថម្ភនេះ ដើម្បីទ្រទ្រង់ប្រជាពលរដ្ឋឱ្យរួចផុតពីស្ថានភាពក្រីក្រ។ជំនួយនេះបានចូលរួមចំណែកប្រជាជនប្រមាណជិត ៧០ម៉ឺនគ្រួសារ ដែលមានប្រជាជនជិត៣លាននាក់»។ សម្ដេចតេជោ បានប៉ាន់ស្មានទុកជាមុនថា ហោចណាស់ជំនួយនេះនឹងត្រូវធ្វើរយៈពេលប្រមាណជាមួយឆ្នាំទៀតយ៉ាងតិច ហើយនៅពេលដែលមានការដកថយ ក៏មិនអាចដកថយភ្លាមទាំងស្រុងនោះដែរ គឺដកថយជាជំហានៗ ដើម្បីចៀសវាងប្រជាពលរដ្ឋទាំងនោះបាត់បង់នូវចំណូលភ្លាមៗ ដែលធ្វើឱ្យពួកគាត់ជួបការលំបាក។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តថា ប៉ុន្តែនូវមានបញ្ហាមួយទៀត ដែលប្រជាពលរដ្ឋរងផលប៉ះពាល់ពីអតិផរណា ដែលនេះជាយន្តការថ្មីនៃការផ្ដល់សាច់ប្រាក់ជូនប្រជាពលរដ្ឋតែម្ដង។ សេចក្ដីសម្រេចនេះ សម្ដេចបានចុះហត្ថលេខា កាលពីម្សិលមិញ ហើយសង្ឃឹមថាអង្គភាពដែលមានការពាក់ព័ន្ធនឹងធ្វើកិច្ចការងារនេះដោយរួសរាន់ ដែលប្រជាជន នឹងអាចទទួលបាននូវផលប្រយោជន៍ក្នុងរយៈពេលដ៏ឆាប់ៗនេះ។ ទន្ទឹមនេះ ប្រជាពលរដ្ឋទាំងនេះ អាចគ្រដណ្ដប់រហូតទៅដល់៦០ម៉ឺនគ្រួសារ ដែលប្រជានចំនួនប្រមាណ២លាននាក់ ដែលពួកគាត់រងផលប៉ះពាល់ចេញពីអតិផរណា ដែលរឿងវាចាប់ផ្ដើមពីសង្គ្រាមរុស្ស៊ីវ៉ៃលុកចូលអ៊ុយក្រែន និងទណ្ឌកម្មហួសកម្រិត ដែលធ្វើឱ្យពិភពលោកកំពុងជ្រួលច្របល់ទៅលើបញ្ហាអតិផរណា។

សម្ដេចតេជោគូសបញ្ជាក់ទៀតថា៖ « យើងមិនអាចទុកឱ្យប្រជាពលរដ្ឋរបស់យើងរងគ្រោះដោយសារតែអតិផរណានោះទេ។ ដូច្នេះជាភ័ព្វសំណាង ដែលយើងមានសល់ទុនក្នុងដៃមួយចំនួន ដើម្បីអន្តរាគមន៍ជួយចំពោះប្រជាជនដែលរងផលប៉ះពាល់។ ក្នុងនោះតាមការពិនិត្យយើងឃើញថា អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចជាចំណែកមួយដ៏ធំ នៃការទទួលបាននូវប្រាក់នេះតែម្ដង។ ដូច្នេះរាជរដ្ឋាភិបាលត្រូវរ៉ាប់រង ទាំងបញ្ហាកូវីដ១៩ ក៏ត្រូវបន្ត និងការដាក់ចេញនូវយន្តការផ្ដល់សាច់ប្រាក់ សម្រាប់គាំពារប្រជាពលរដ្ឋឆ្លើយតបជាមួយនិងអតិផរណា។ ដែលមកដល់ពេលនេះ គឺយើងទទួលបន្ទុកជួយប្រជាជនជិត៥លានាក់ ដើម្បីកុំឱ្យពួគាត់ធ្លាក់ទៅក្រោមបន្ទាត់នៃភាពក្រីក្រ។ ស្ថានភាពនេះទាមទារឱ្យរាជរដ្ឋាភិបាល មានការទទួលខុសត្រូវក្នុងការតម្រង់ទិស ក្នុងការប្រើប្រាស់នូវហិរញ្ញវត្ថុដែលប្រមូលបានឱ្យចំទិសដៅ ហើយឆ្ពោះទៅកាន់អ្នកក្រីក្រ។»

សម្ដេចតេជោគូសបញ្ជាក់បន្ថែម ដោយបានសំណូមពរឱ្យបណ្ដាបក្សន យោបាយ សង្គមស៊ីវិល យោគយល់ចំពោះរាជរដ្ឋាភិបាល។ សម្តេចតេជោលើកឡើងថា កុំចាត់ទុកថាការធ្វើរបស់រាជរដ្ឋាភិ បាល គឺជាល្បែងដើម្បីទាញយកសន្លឹកឆ្នោតនៅឆ្នាំ២០២៣ខាងមុខ។ សម្តេចតេជោសង្ឃឹមថា បណ្ដាបក្សនយោបាយ សង្គមស៊ីវិល មិនយកបញ្ហានេះធ្វើជាអាវុធវ៉ៃរដ្ឋាភិបាលថា រៀបចំគម្រោងបន្តផ្ដល់សាច់ប្រាក់ដល់អ្នករងគ្រោះដោយសារកូវីដ បន្ថែមទៅដោយត្រៀមបម្រុងដើម្បីអន្តរាគមន៍សម្រាប់ផលប៉ះពាល់ទៅលើអតិផរណា ថាជាការកេងចំណេញខាងនយោបាយ។ នេះជាការបង្ការទុកជាមុនតែប៉ុណ្ណោះ។ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលសង្ឃឹមថា ក្រុមគ្រួសារទាំងអស់ ដែលគ្រប់លក្ខខ័ណ្ឌដើម្បីទទួល គឺនឹងទទួលបាននូវផលប្រយោជន៍។ សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា« នេះមិនមែនជាបញ្ហាលេងសើចសម្រាប់បញ្ហានយោបាយទេ ក៏ប៉ុន្តែគឺជាការទទួលខុសត្រូវធំណាស់ ចំពោះមុខប្រវត្តិសាស្ត្ររបស់ជាតិយើង»៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!