ថ្ងៃ ព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២
ខ្ញុំបាទ គ្រង រដ្ឋា ថាងហ្វាងគេហទំព័រ រដ្ឋាអភិវឌ្ឋន៍ញូស៍ ព្រមទាំងសមាជិក សមាជិកា មានចិត្តសប្បាយរីករាយនិងអបអរសាទរ គោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលតុលាការប្រទេសបារាំង សភាទី១៧ នៃតុលាការយុត្តិធម៌ទីក្រុងប៉ារីស បានបញ្ជាក់ក្នុងសំអាងហេតុនៃសាលក្រម នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូន សម្ដេចតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់ និងរកឃើញការពិតថា បណ្ឌិត សម រង្ស៊ី បានប្រព្រឹត្តអំពើបរិហារកេរ្តិ៍ចំពោះ សម្តេចតេជោ។ សូមភ្ជាប់ជាមួយនូវលិខិតអបអរសាទរខាងក្រោម៖