កណ្តាល៖ថ្ងៃ ព្រហស្បតិ៍១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២
ដោយមានក្តីសប្បាយរីករាយ ដែលបានទទួលនៅអំណោយដ៏ថ្លៃថ្លា ពីឯកឧត្ដម បណ្ឌិត ដួង តារា បងប្អូនប្រជាពលរដ្ឋនឹងអ្នកសារព័ត៌មាន សូមគោរពអរគុណ ដល់ ឯកឧត្ដម បណ្ឌិត ជាខ្លាំង ដែលបានផ្តល់ជាអំណោយដល់ពួកគាត់ទាំងអស់គ្នាក្នុងគ្រាដែលកំពង់តែជូបការខ្វះខាតនៅក្នុងជីវភាពគ្រួសារ។
នាពេលនេះដែរ បងប្អូនទាំងអស់ សូមស្ងើច សរសើរ ដល់ទឹកចិត្តដ៏ថ្លៃថ្លានៅពេលនេះ ទោះបីជា ឯកឧត្ដម បណ្ឌិត លោកជាប់ភារកិច្ច មមាញឹក ក៏ដោយ លោកនៅតែឆ្លៀតឱកាសសំណេះសំណាលជាមួយពួកគាត់ ហើយតែងតែគិតដល់ប្រពលរដ្ឋដែលមានជីវភាពខ្វះខាតជានិច្ច។
នាពេលនេះដែរបងប្អូនទាំងអស់គ្នា សូមគោរពជូនពរជ័យ ជូនដល់ឯកឧត្ដម បណ្ឌិត នឹងក្រុមគ្រួសារ ជូបតែសេចក្តីសុខ សេចក្តីចំរើនគ្រប់ពេលវេលា បំពេញការងារបានសម្រេចគ្រប់ភរកិច្ច ជាងនេះទៅទៀត សូមទទួលបាននូវ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។