ខេត្តកណ្តាល៖នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២
នៅភូមិគ្រឹះ ឯកឧត្ដម បណ្ឌិត ដួង តារា ជំនួយការផ្ទាល់របស់
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជ ណាចក្រកម្ពុជា ភូមិអារីក្សត្រ ឯកឧត្ដម បណ្ឌិត បានឧបត្តម្ភអំណោយដ៏ថ្លៃថ្លាដល់បងប្អូនអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋ អំណោយរួមមាន-អង្ករ៥០គីឡូក្រាម- មីមួយកេស-ក្រីខ១០កំប៉ុង។
នាឱកាសនោះដែរ ឯកឧត្ដម បណ្ឌិត ដួង តារា ឆ្លៀតពេលវេលាដ៏មានតំលៃដើម្បីសំណេះសំណាល ជាមួយអ្នក សារព័ត៌មាននិងបងប្អូនប្រជាពលរដ្ឋ ទោះបី ឯកឧត្ដមបណ្ឌិតមានការងារ មមាញឹក ក្នុងកាចុះជួយ ឧបត្តម្ភដល់បណ្តាលខេត្តផ្សេងក្តី។
ពេលសំណេះសំណាល ឯកឧត្ដម បណ្ឌិត មានប្រសាសន៍ថា បងប្អូនមកនាពេលនេះមិនត្រឹមបាននៅអំណោយនោះទេ បងប្អូនត្រូវមាន ឯកឧត្ដមជាសាច់ញាតិផងដែរ ហើយសូមបងប្អូនកុំឈ្លោះ ទាស់ទែងគ្នា ដោយសារ តែជីវភាពខ្វះខាតអី បើមានជីវភាពខ្វះខាតប្រាប់ដល់ ឯកឧត្ដម លោកនឹងជួយតាមដែល ឯកឧត្ដមជួយបាន។
ឯកឧត្ដមបន្តថា (លោកសុខចិត្តធ្វើជាបន្ត្រីជើងពីរមិនធ្វើជាមន្ត្រីជើងបួនឡើយ លោកសុខចិត្តស្វាសស្វែងជួយដល់បងប្អូនដែលមានទុក្ខលំបាក)ហើយ ឯកឧត្ដមក៏សូមអរគុណដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ផងដែរ ដែលតែងតែផ្សព្វផ្សាយព័ត៌មាននៅការពិតនិងភាពរីកចំរើនក្នុងប្រទេសអោយបានដឹងដល់អ្នកដែលនៅក្រៅប្រទេស ។ឯកឧត្ដមបានផ្តាំផ្ញើអោយបងប្អូនទាំងអស់រួមចំណែកធ្វើអំពើល្អគ្រប់ៗគ្នានឹងនាំគ្នាទៅឆោះឆ្នោតកុំខាន។