ននៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២
លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌកំបូល និងលោក កាន សុខណាង បានដឹកនាំមន្ត្រីរដ្ឋបាលខណ្ឌ និងក្រុមការងារសង្កាត់ បន្តចុះអនុវត្តការងារជួសជុលកៀរសម្រួលផ្លូវចាប់ពីបុរីសែនមនោរម្យ រហូតដល់ក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងបានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជួសជុលអ៊ុតកៅស៊ូចាប់ពីផ្លូវជាតិលេខ៤ ចូលដល់សាលាខណ្ឌកំបូល។
ទន្ទឹមនេះ ក្រុមការងារក៏បានជួសជុលផ្លូវនៅភូមិព្រៃបឹង សង្កាត់កន្ទោក ដោយចាក់ដីថ្មបាតរណ្តៅលុបជង្ហុក ប្រវែង១០០ម៉ែត្រ ដែលទទួលរងការខូចខាតដោយទឹកភ្លៀង និងបានចុះកាយផ្លូវបេតុងលេខ៤២ ដែលខូចសំបុកមាន់ចំនួន២២កន្លែង ដើម្បីត្រៀមជួសជុលស្ថាបនាឡើងវិញ។