ថ្ងៃអង្ករទី២៥ខែតុលាឆ្នាំ២០២២
ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យក្រុមការងាររដ្ឋបាលខណ្ឌPSC បានចុះរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ ស្ថិតនៅផ្សារវិនម៉ីង (ជាប់សួនកាណាឌីយ៉ា) ផ្លូវចោមចៅ ភូមិត្រពាំងថ្លឹង ២សង្កាត់ចោមចៅទី១។
បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនោះសង្ឃឹមជឿជាក់ថា រដ្ឋបាលខណ្ឌពោធិ៍សែនជយ័ ដឹកនាំដោយលោក សក់ ចន្ទកញ្ញារិទ្ធិ អាចជួយរំដោះយកផ្លូវនាក់ថ្មើរជើងពីក្រញាំដៃនាក់លក់ដូររំលោភបំពានយកផ្លូវរបស់ពួកគាត់ទាំងអស់ដូចខាងលើនេះបាន។
ដោយសារ បច្ចុប្បន្ននេះអ្នកលក់ដូរបានដាក់លក់ហូរចូលលើផ្លូវសាធារណៈធ្វើអោយមានកាចង្អៀតជាងនេះទៅទៀត បងប្អូនកម្មករ កម្មការនី រោងចក្រគាត់មានការលំបាកក្នុងការធ្វើដំណើរទៅមកដោយសារការដាក់លក់ដូរ គ្មានសណ្តាប់ធ្លាប់នេះឯង។