ខេត្តកណ្តាល៖ នាល្ងាច ថ្ងៃសុក្រ ៤កើត ខែកត្តិកឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំបច្ចេកទេសជាមួយគណ:កម្មការទូកនីមួយៗ និងចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យអុំទូក (ក្រុងតាខ្មៅ) ដែលប្រព្រឹត្តទៅចំនួន០២ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល។
កិច្ចប្រជុំ ពិនិត្យ រៀបចំសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ: ក្នុងគោលបំណងដើម្បីឲ្យដំណើរការនៃពិធីបុណ្យអុំទូក ប្រព្រឹត្តទៅប្រកបដោយភាពរលូន ប្រកបដោយសេចក្ដីរីករាយ ក្រោមម្លប់ដ៏ត្រជាក់នៃសម្ដេចតេជោសែន ដែលបានខិតខំតស៊ូ ប្ដូរផ្ដាច់ យកអាយុជីវិតជាដើមទុន ស្វែងរកសន្តិភាពយ៉ាងលំបាក ជូន ជាតិ សាសនា និងព្រះមហាក្សត្រ រហូតមកដល់បច្ចុ្បន្ន។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល សូមគោរពអញ្ជើញ សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧញ៉ា លោកឧញ៉ា លោក លោកស្រី ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មេត្តាចូលរួមកម្សាន្ត ទស្សនា ក្នុងពិធីបុណ្យអុំទូក (ក្រុងតាខ្មៅ) ខេត្តកណ្ដាល ប្រកបដោយសេចក្ដីសុខ សប្បាយរីករាយ ពោពេញទៅដោយស្នាមញញឹមនិងភាពស្រស់បំព្រង៕