ខេត្តស្វាយរៀង៖នារសៀល ថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២
ក្នុងពិធីនេះដែរឃើញថាលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីនឹងការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវ ឯកឧត្តម អភិបាលអភិបាលរងខេត្តស្វាយរៀង ឯកឧត្តម រត័្ន ស្រ៊ាង មេបញ្ជារងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្តក្រុង ទូទាំងប្រទេស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្នុងខេត្តស្វាយរៀង មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិអន្តរជាតិជាច្រើននាក់ផងដែរ។
កម្មវិធីពិធីប្រណាំទូកនេះ មានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២ ដោយ ចំនួនទូកចូលរួមប្រកួតទាំងអស់ សរុប ៥០ទូក ក្នុងនោះទូកអន្តរជាតិមាន ៤៤ទូក និងទូកក្តាបីសន្លឹក មាន ៦ទូក ក្នុងនោះដែរមាននារី ១ទូក ផងដែរ។