ចេញផ្សាយ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២
ខេត្តរតនគិរី÷ សកម្មភាពដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃដោយមានក្រុមក្បួនរថយន្តសាំយ៉ុងនិងរថយន្តកែឆ្នៃរបស់មេឈ្មួញស្រីរូបស្រស់ម្នាក់ត្រូវបានគេស្គាល់ ឈ្មោះថា ចែលក្ខណ៍កំពុងលួចធ្វើ សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ចេញពីចំណុចភូមិ៥ ហៅភូមិភ្នំស្វាយសង្កាត់បឹងកន្សែងក្រុងបានលុង ខេត្តរតនគិរី ដើម្បីចេញទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងសកម្មដោយគ្មានការរំខានដល់កម្លាំងសមត្ថកិច្ចនិងកម្លាំងមន្ត្រីជំនាញក្នុងមូលដ្ឋាន។
បើយោងតាមប្រភពពីប្រជាពលរដ្ឋម្នាក់សូមលក្ខណមិនបញ្ចេញឈ្មោះបានលួចបង្ហើបប្រាប់ដល់អង្គភាពព័ត៌មានយើងឲ្យដឹងថា÷ បច្ចុប្បន្នឈ្មួញឈើឈ្មោះចែល័ក្ខ បានកៀងគរប្រជាពលរដ្ឋប្រដាប់ដោយរណារយន្ត គោយន្តកន្ត្រៃ និងរថយន្តកែច្នៃជាច្រើនគ្រឿងចូលកាប់អារ ច្រៀកឈើលាន់ទ្រហឹងពេញព្រៃនៅចំណុចអូររវ៉ាក់ចំណុចគីឡូ ម៉ែត្រលេខ២៤៣)និងគីឡូម៉ែត្រលេខ៥៣(តាអង)រួចដឹកជញ្ជូនយកទៅរក្សាទុកក្នុងទីតាំងក្រុមហ៊ុនចម្ការចេកដូនពេញ អាគ្រីកូហុងអាញ់យ៉ាឡាយ នៅស្រុកលំផាត់ដោយមន្ត្រីជំនាញរក្សាភាពស្ងាត់ឈឹងខណៈគេសង្ស័យថាត្រូវដងត្រូវផ្លែគ្នាជាមួយមេឈ្មួញកញ្ញារូបស្រស់ខាងលើទើបមិនមានការចាប់បង្ក្រាបបែបនេះ។
ចំពោះករណីដឹកជញ្ជូនឈើខុសច្បាប់របស់មេឈ្មួញស្រីរូបស្រស់ឈ្មោះ ចែល័ក្ខមហាជនសុំណូមពរដល់ថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធន ធានធម្មជាតិ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តនិង លោក អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី គួរចាត់វិធានការបង្ក្រាបដោយគ្មានការលើកលែងទៅលើបុគ្គលស្រីរូបនេះព្រោះជាមេឈ្មួញរកសុីបទល្មើសព្រៃឈើខុសច្បាប់យូរឆ្នាំមកហើយពុំត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការទប់ស្កាត់បង្ក្រាបនោះទេ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣១.១០.២០២២នេះអ ង្គភាពយើងបានទំនាក់ទំនងសួរចែលក្ខ័តាមប្រពន្ធ័តេឡេក្រាមដើម្បីចង់បានព័ត៌លំអិតតែគាត់ឆ្លើយយ៉ាងខ្លីថា(ខ្ញុំសំរាក់ហើយបងខ្ញុំសំរាក់ហើយ)ទស្បីយ៉ាងណាអង្គភាពយើងខ្ញុំមិនអាចសុំការបំភ្លឺពីសមត្ថកិច្ចពាក់ពន្ធ័បានដោយសារអត់ស្គាល់លេខទូសព្ទ័។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ លំអិតពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងសាមុីខ្លួនរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ៕សូមអរគុណ!!!(នៅមានត)