ព្រះសីហនុ៖នាព្រឹកថ្ងៃសុក្រ ១០រោច ខែបុស្ស ឆ្នាំជូត ទោសក័ ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រោយពីទទួលបានព័ត៌មាន និងពិនិត្យឃើញអំពីស្ថានភាពរស់នៅប្រចាំថ្ងៃរបស់លោកយាយឈ្មោះ កែវ ទូច វ័យ៩២ឆ្នាំ ជាស្ត្រីជរាទុរគតស្ថិតភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានជីវភាពខ្វះខាត គ្មានទីពឹងក្រោមដំបូលផ្ទះចាស់ទ្រុតទ្រោមធ្លុះធ្លាយស្ទើរទាំងស្រុង លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ មានទឹកចិត្តអាណិតអាសូរចំពោះលោកយាយ និងបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីសាងសង់ផ្ទះថ្មីជូនលោកយាយ ។
ជាក់ស្តែង លោក អនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការស្តីទី មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ តំណាងលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងដោយមានការចូលរួមពីលោក ខូវ ថានិត មេឃុំវាលរេញ បានដឹកនាំក្រុមការងារចុះប្រគល់ផ្ទះថ្មី០១ខ្នង ទំហំ ៣,៥×៥ម៉ែត្រ ធ្វើពីថ្ម ប្រក់ស័ង្កសី បន្ទប់ទឹក ចំនួន០១ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនដូចជា គ្រែ ចំនួន០១ ពូក០១ អង្ករ ចំនួន០២បាវស្មើ ៥០គីឡូក្រាម មីចំនួន ០១កេះ ទឹកត្រី ចំនួន ០២យួរ ទឹកស៊ីអ៊ីវចំនួន ០១យួរ និងថវិកា ចំនួន ២០០,០០០រៀល សរុបថវិកាចំនួន ១,៣២០ដុល្លារ។
គេហទំពរ័ រដ្ឋាអភិវឌ្ឍន៍ញូយ៏
« អរគុណសន្តិភាព »