ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ថ្មីៗនេះ បទល្មើសព្រៃឈើបានកើតឡើងវិញនៅមណ្ឌលគីរី ក្រុមឈ្មួញដឹកជញ្ជូនជារៀងរាល់ថ្ងៃយប់ គគ្រឹកគគ្រេង មិនមានការរំខានដល់សមត្ថកិច្ចឬអាជ្ញាធរពាក់ព័ន្ធឡើយ

ថ្មីៗនេះ បទល្មើសព្រៃឈើបានកើតឡើងវិញនៅមណ្ឌលគីរី ក្រុមឈ្មួញដឹកជញ្ជូនជារៀងរាល់ថ្ងៃយប់ គគ្រឹកគគ្រេង មិនមានការរំខានដល់សមត្ថកិច្ចឬអាជ្ញាធរពាក់ព័ន្ធឡើយ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ចេញផ្សាយថ្ងៃសុក្រទី៤ ខែវិច្ឆិកា ឆ្នាំ២០២២

ខេត្តមណ្ឌលគិរី៖បើតាមសម្ដីប្រជាពលរដ្ឋរស់នៅក្នុងភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីអោយដឹងថា
ថ្មីៗនេះ មានការដឹកជញ្ជូនឈើព្រៃខុសច្បាប់បើកឆ្លងកាត់ជារៀងរាល់ថ្ងៃរាល់យប់ បំពងសំឡេង រំខានដល់ប្រជាពលរដ្ឋ ហើយសមត្ថកិច្ចឬអាជ្ញាធរពាក់ព័ន្ធមិនមានវិធានការបង្ក្រាបឡើយ។

ជាក់ស្ដែងនៅវេលាម៉ោង ៦:៣០ នាទីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចង្អុលបង្ហាញនិងការត្អូញត្អែរពីប្រជាពលរដ្ឋនៅក្នុងភូមិខាងលើ ក្រុមអ្នកសារព័ត៌មានយើងខ្ញុំក៏បានចុះទៅផ្តិតយករូបភាពបទល្មើសជាក់ស្ដែងក៍បានប្រទះឃើញឡានដឹកឈើឆ្លងកាត់ផ្លូវក្នុងភូមិខាងលើ ពិតប្រាកដមែន ដូចដែលការរាយការណ៍ពីប្រជាពលរដ្ឋ។

ឈ្មួញដែលដឹកឈើតាមរថយន្តឆ្លងកាត់ភូមិខាងលើជារៀងរាល់ថ្ងៃត្រូវបានគេស្គាល់ថា ជាឈ្មួញឈើដ៏ល្បីនិងអាងខ្នងយ៉ាងរឹងមាំ បានដឹក ហើយបំពងសំឡេងរថយន្តពេញភូមិ យ៉ាងរំភើយព្រមទាំងដឹកជញ្ជូនយកដាក់ស្តុកក្នុងផ្ទះរបស់ខ្លួន។

ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា បុគ្គលដែលរកស៊ីដឹកឈើតាមរថយន្តមកដាក់ស្តុបក្នុងផ្ទះរបស់ខ្លួននេះមានឈ្មោះ ធិ ជាអ្នករកស៊ីបទល្មើសព្រៃឈើយូរណាស់មកហើយ មិនដែលឃើញសមត្ថកិច្ចពាក់ព័ន្ធធ្វើការបង្ក្រាបឬទប់ស្កាត់ទេ ប្រជាពលរដ្ឋដាក់មន្ទិលសង្ស័យថា ប្រហែលជាសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធបានលាភសក្ការៈពីឈ្មួញឈ្មោះធីនេះហើយមើលទៅ បានជាមិនមានវិធានការក្នុងការបង្ក្រាប ។
ហើយបុគ្គលឈ្មោះធិ បានដឹកឈើចេញពីចំណុចភូមិស្រែអ៊ី ឆ្លងកាត់ប៉ុស្តិ៍បរិស្ថានឆ្លងកាត់ភូមិពូត្រុំ រួចក៏ដឹកចូលស្តុបដាក់ក្នុងផ្ទះក្នុងភូមិស្វាយចេក សង្កាត់សុខដុមក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។បុគ្គលរូបនេះតែងតែយកឈ្មោះអ្នកធំមកជាសំអាងពេលដែលគេសួរនាំ។

ប្រជាពលរដ្ឋបានសំណូមពរ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី មេត្តាចាត់មន្ត្រីជំនាញធ្វើការស្រាវជ្រាវ និងទប់ស្កាត់បទល្មើស ព្រៃឈើ ដោយខុសច្បាប់ផងទាន។ ។

​អង្គភាព​អ្នកសារព័ត៌មាន​យើងខ្ញុំ ចុះផ្សាយ​ខាងលើនេះ​គ្មាន​គោលបំណង​ធ្វើឱ្យប៉ះពាល់​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ណា​នោះទេ គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង រិះគន់​ក្នុង​ន័យ​ស្ថាបនា ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​សង្គម​ជាតិ អង្គភាព​សារព័ត៌មាន​យើង​រង់ចាំ​ការឆ្លើយបំភ្លឺ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​និងគ្រប់ភាគីទាំងអស់ គ្រប់ពេល​ម៉ោង​ធ្វើការ​តាម​របប​អ្នកសារព័ត៌មាន​ សូម​អរគុណ​៕នៅមានត

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!