បាត់ដំបង÷ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៨-៣០នាទីជំនាញនគរបាលយុត្តិធម៏បាន ទទួលបណ្តឹងពីឈ្មោះ ទេព ញ៉ុន ភេទស្រីអាយុ ៥៧ឆ្នាំរស់នៅក្រុមទី២ភូមិកណ្តាលជើងឃុំគោកឃ្មុំស្រុកថ្មគោល. បានប្តឹងជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានចូលលួចគ្រឿងអល័ង្កា(ខ្សែរកមាស)ទម្ងន់៦ជី និងប្រាក់៤២០០០បាត(បួនម៉ឺនពីពាន់បាត)នៅនឹងផ្ទះកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោងប្រហែល០៤.៣០នាទីទៀបភ្លឺ ។
រហូតដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៨:៣០នាទី កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការណ៏ជាមួយប៉ុស្តិរដ្ឋបាលគោកឃ្មុំបានធ្វើការស្រាវជ្រាវ ចុះប្រតិបត្តិការបង្ក្រាបករណី លួច (ខ្សែរកមាសនិងប្រាក់) និងនាំខ្លួនជនសង្ស័យបានចំនួន២នាក់មាន៖ ១•ឈ្មោះឆាយ. សៅហៅជីភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិកណ្តាលជើងឃុំគោកឃ្មុំ ស្រុកថ្មគោល
២•ឈ្មោះមាន វុទ្ធីភេទប្រុសអាយុ ៤០ឆ្នាំមានទីលំនៅ ភូមិច្រនៀងឃុំគោកឃ្មុំស្រុកថ្មគោល។
ត្រង់ចំណុចផ្ទះជនសង្ស័យ យកមកអធិការដ្ឋាននគរបាលស្រុកថ្មគោល ។
វត្ថុតាងដកហូតរួមមាន÷
-ខ្សែរកមាសនិងបណ្តោង(1ខ្សែ ទម្ងន់6ជី)
-ទូស័ពដៃម៉ាកវី វូ 1គ្រឿង
បច្ចុប្បន្នជំនាញផ្នែកនគរបាលយុត្តិធម៌ កំពុងកសាងសំណុំរឿងចាត់កាតាមនច្បាប់។
៊