ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

អភិបាលខេត្តកណ្តាល បានជួបសំណេះសំណាល និងផ្តល់កុំព្យូទ័រ (Laptop) ជូននាយកសាលា ចំនួន៨៥ សាលា និងប្រគល់ Tablet ជូនក្រុមការងាដឹកនាំសម្របសម្រួលសន្តិសុខស្បៀង និងអាហារូបត្ថម្ភ

អភិបាលខេត្តកណ្តាល បានជួបសំណេះសំណាល និងផ្តល់កុំព្យូទ័រ (Laptop) ជូននាយកសាលា ចំនួន៨៥ សាលា និងប្រគល់ Tablet ជូនក្រុមការងាដឹកនាំសម្របសម្រួលសន្តិសុខស្បៀង និងអាហារូបត្ថម្ភ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ពិធីសំណេះសំណាល និងប្រគល់កុំព្យូទ័រជូនដល់រសាលារៀនចំនួន ៨៥សាលា នាឱកាសនេះ គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការសន្យា តាមការស្នើសុំ របស់នាយក នាយិកា សាលារៀនដែលបានចូលរួមក្នុងពិធីបើក សន្និបាតបូកសរុបលទ្ធផល ការងារអប់រំ យុវជន និងកីឡាខេត្តកណ្តាល ឆ្នាំសិក្សា២០២០ -២០២១ និងលើកទិសដៅ ឆ្នាំសិក្សា ២០២១-២០២២ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ។

នេះជាការបញ្ជាក់ពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក្នុងពិធីជួបសំណេះសំណាល និងផ្តល់កុំព្យូទ័រ (Laptop) ជូននាយកសាលា ចំនួន៨៥ សាលា និងប្រគល់ Tablet ជូនក្រុមការងាដឹកនាំសម្របសម្រួលសន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៅសាលាខេត្តកណ្តាល នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

មានប្រសាសន៍ទៅកាន់លោកគ្រូ-អ្នកគ្រូ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ក្នុងយុគសម័យកាល ឌីជីថល លោក លោកស្រី ត្រូវអភិវឌ្ឍន៍សមត្ថភាព ឱ្យចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីជួយសម្រួលដល់ការងារក្នុងសាលារៀន ឱ្យដំណើរការបានឆាប់រហ័ស មានប្រសិទ្ធភាព និងទាន់ពេលវេលា ហើយទន្ទឹមនឹងការទទួលបាននូវកុំព្យូទ័រនេះ សូមលោក លោកស្រីត្រូវមានវិធានការការពារ និងថែទាំសម្ភារៈដែលបានផ្តល់ជូននេះទុកជាទ្រព្យសម្បត្តិរដ្ឋ នឹងប្រើប្រាស់ឱ្យបានយូរអង្វែងផងដែរ។

ឯកឧត្តមបានបន្ថែមថា ចំពោះវិស័យអប់រំកាយ និងកីឡា រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ ដោយបានធ្វើឱ្យវិស័យនេះ ប្រែក្លាយទៅជាវិស័យឈានមុខ និងទទួលការសាទរ ពីមហាជន តាមរយៈកំណែទម្រង់វិស័យអប់រំកាយ និងកីឡា ដើម្បីឆ្ពោះទៅស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ។ ការខិតខំធ្វើកំណែទម្រង់ គ្រប់ទិដ្ឋភាព ទាំងក្នុងក្របខ័ណ្ឌគោលនយោបាយ ទាំងក្នុងក្របខ័ណ្ឌបច្ចេកទេស ព្រមទាំងការអនុវត្តជាក់ស្ដែង បានធ្វើឱ្យមាតាបិតា អាណាព្យាបាល សាធារណៈជន និងប្រជាជន មានជំនឿទុកចិត្តគាំទ្រ និងចូលរួមលេង កីឡា កាន់តែច្រើន ស្របនឹងទិសស្លោក “ប្រជាជនមួយនាក់ លេងកីឡាមួយប្រភេទ” ។

ទន្ទឹមនឹងការប្រគល់កុំព្យូទ័រជូនដល់សាលារៀនចំនួន ៨៥សាលា ដោយក្នុងមួយសាលាទទួលបាន កុំព្យូទ័រ (Laptop) មួយគ្រឿង រដ្ឋបាលខេត្តក៏បានបែងចែក Tablet ជូនដល់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្ត និងស្រុកគោលដៅចំនួន០៧ផងដែរ ដោយក្នុងនោះ រដ្ឋបាលខេត្ត ទទួលបាន៣ គ្រឿង ស្រុកលើកដែក កៀនស្វាយ ល្វាឯម អង្គស្នួល ពញាឮ មុខកំពូល និងស្រុកខ្សាច់កណ្តាលទទួលបានមួយស្រុក ១គ្រឿង។­

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!