ចេញផ្សាយថ្ងៃ១៧ខែវិច្ឆិកាឆ្នាំ២០២២
ភ្នំពេញ÷ទីតាំងបើកល្បែងសុីសងអាប៉ោង (ទូហ្គេមបាញ់ត្រី បៀរការ៉ាត់ រ៉ូឡែត )ប្រភេទកាសុីណូ នៅតាមបណ្តោយផ្លូវ១១៣k ស្ថិតនៅក្នុង ភូមិ ព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ជ្រកស្លាកយីហោចិន(ជិង យៀកឡាយ) ជិតមុងខ្មោច ចិនវៀតណាម កំពុងផ្គើននឹងអនុសាសន៍របស់ថ្នាក់ដឹកនាំ។
បើតាមប្រភពពីបងប្អូនប្រជាពលរដ្ឋដែលមិនពេញចិត្តនៅល្បែងសុីសងរស់នៅក្បែរទីតាំងខាងលើបានឲ្យអង្គភាពសារព័ត៌មានយើងដឹងថា សព្វថ្ងៃពួកគាត់ឃើញមានមនុស្សប្រុសស្រីដើរចូលលេងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ។
ប្រភពបានលើកឡើងទៀតថា គាត់បានដឹងនឹងឮថាថ្នាក់ដឹកនាំដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់គឺត្រូវបង្ក្រាបរាល់ល្បែងសុីខុសច្បាប់ីគ្រប់ប្រភេទទាំងអស់ តែដោយឡែកទីតាំងខាងលើពួកគាត់មិនដែលបានឃើញសមត្ថកិច្ចណាចុះ មកក្បែរ ឡើយឬមួយម្ចាស់ទីតាំងបើកល្បែងខុសច្បាប់មានខ្នងបង្អែកទើបសមត្ថកិច្ចក្នុងមូលដ្ឋានមិនបង្ក្រាប ឬមួយជាឆ្នាំងបាយរបស់សមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋាន។
ជុំវិញករណីល្បែងសុីសងខាងលើបងប្អូនប្រជាពលរដ្ឋបានសូមសំណូមពរដល់លោកវរសេនីយ៍ឯក ម៉ន វុធីអធិការខណ្ឌពោធិ៍សែនជយ័ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ នឹងជាស្នងការរាជធានីភ្នំពេញ នឹងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជំនាញចុះពិនិត្យនឹងបង្ក្រាប់ទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះផងនិងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ.ឃុំ.សង្កាត់ ខាងលើនេះផងទាន តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រុបគ្រង ដោយសេរីបែបនេះ?៕(នៅមានត)
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ។ សូមអរគុណ!!!