ស្រុកពារាំង៖ ស្ដ្រី២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពារាំង ឃាត់ខ្លួនចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណី កត់ឆ្នោតកន្ទុយលេខវៀតណាម។ ការឃាត់ខ្លួននេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី០៩.០១.២០២១ នៅ ឃុំកំពង់ពពិល.និងឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។
បើតាមសេចក្ដីរាយការណ៍បានឱ្យអ្នកសារព័ត៌មានដឹងថា ជនសង្ស័យទាំង២នាក់ ៖
១.ឈ្មោះ អេង ចាន់ថន ភេទស្រីអាយុ៤០ ឆ្នាំ មានទីលំនៅភូមិត្បូងដំរី ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ឃាត់បានជាក់ស្ដែងនៅចំណុច វត្តល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ចាប់យកបានរួមមាន៖ទូរស័ព្ទដៃ១គ្រឿងប៊ិច១ដើម លុយចំនួន៣០ម៉ឺនរៀល,ក្រដាសតារាងគាត់ឆ្នោតចំនួន១សន្លឹក,សៀវភៅមួយក្បាល។
២.ឈ្មោះ សេម ម៉ៅ ភេទស្រីអាយុ៥៥ ឆ្នាំនៅភូមិបទសន្ទ្រា ឃុំកំពង់ពពិល ស្រុកពារាំងខេត្តព្រៃវែង។ ឃាត់ជាក់ស្ដែងនៅចំណុចភូមិបទសន្ទ្រា ចាប់យកបានរួមមាន ៖ទូរស័ព្ទដៃ១គ្រឿងប៊ិច១ដើម លុយចំនួន១២ម៉ឺនរៀល តារាងកត់ឆ្នោតចំនួន១ សន្លឹក។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបំពេញសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យរួមនិងវត្ថុតាងដើម្បីចាត់ការតាមនីតិវិធីច្បាបល ។
គេហទំពរ័ រដ្ឋាអភិវឌ្ឍន៍ ញូយ៏
«»អរគុណសន្តិភា»