ភ្នំពេញ៖នាព្រឹកថ្ងៃសុក្រទី១៨ខែវិច្ឆិកាឆ្នាំ២០២២
លោក សក់ ចន្ទកញ្ញារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជយ័ បានអញ្ជើញជាអធិបតីភាព ចូលរួមពិធីបើកការដ្ឋានជួសជុលផ្លូវបេតុង អាម៉េ ចំនួន១ខ្សែដែលមានប្រវែង950mទទឹង4m នឹងលូប្រវែង330mមុខកាត់0,6តឹក ក្រោមថវិកាគំរោងមូលលិធិរបស់សង្កាត់ ដែលស្ថិតក្នុង ភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ខណ្ឌពោធិ៍សែនជយ័។
យោងតាមប្រសាសន៍របស់លោក សក់ ចន្ទកញ្ញារិទ្ធិ
លោក: បានមានប្រសាសន៍ថា បន្ទាប់ពីប្រទេសជាតិយើងរងគ្រោះដោយជំងឺដ៏កាចសាហាវCOVID-19 ប្រទេសជាតិយើងជួបការាំងស្ទះក្នុងការអភិវឌ្ឍន៍ក្នុងមូលដ្ឋានអស់រយះពេល២ឆ្នាំ។
ដោយសារភាពប៉ិនប្រសព្វក្នុងការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រកម្ពុជាក្នុងការចាក់ស្រោច វ៉ាក់សាំងដុសជំរុញនិងបន្ថែម ទើបធ្វើអោយព្រះរាជាណាចក្រកម្ពុជាយើងអាចគេចផុតពីជំងឺដ៏កាចសាហាវមួយនេះពេញទូទាំងប្រទេស ។ដោមមើលឃើញពីការថយចុះនៃជំងឺដ៏កាចសាហាវមួយនេះទើបរាជរដ្ឋាភិបាលចាប់ផ្តើមកសាងផ្តើមអភិវឌ្ឍន៍ក្នុងមូលដ្ឋានពាសពេសផ្ទៃប្រទេស។
ជាចុងក្រោយលោកបានបញ្ជាក់ថា:សព្វថ្ងៃលោកមានកូនប្រុសកូនស្រីក្នុងបន្ទុកចំនួន៧នាក់(សង្កាត់ទាំង៧)ដែលលោកត្រូវខិតខំចិញ្ចឹមបីបាច់ថែរក្សាស្រលាញ់ស្មើៗគ្នា។
លោកក៏បានអោយគ្រប់សង្កាត់ទាំង៧សុំរៀបចំដាក់ផែនការកោះប្រជុំគ្រប់បណ្តាភូមិនិមួយៗស្នើសុំកសាងរាល់ហេដ្ឋារចនាសម្ពន័ក្នុងមូលដ្ឋានដែលជាអទិភាពចំបងដក់ក្នុងកម្មវិធី៣ឆ្នាំរំកិល និង៥រំកិលផងដែរ។