ភ្នំពេញ៖នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង លោកជំទាវ បានចាត់ក្រុមការងារនាំយកអំណោយជាសម្ភារចាំបាច់ត្រៀមទុកសម្រាប់ទារក រួមនឹងថវិកា និងបានផ្តាំផ្ញើសួរសុខទុក្ខ ជូនដល់គ្រួសារ នាយចំណង់ នាង សុខបញ្ញា សមាជិកវរៈសេនាតូច កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រចាំការការពារនៅអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ដែលមានប្រពន្ធទើបតែសម្រាលកូន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
អាវុធហត្ថរាជធានីភ្នំពេញ សូមសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តមនិងលោកជំទាវ និង សូមគោរពជូនពរឯកឧត្តមនិងលោកជំទាវ សូមទទួលបាននូវ សុភមង្គល វិបុលសុខ ជោគជ័យគ្រប់ការងារ គ្រប់ពេលវេលា ព្រមជាមួយពុទ្ធពរទាំង០៥ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕