ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

កាស៊ីណូ​ច្រកព្រំដែនបន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ដែលមានស្លាកយីហោ(CASINO HOTEL HERO 777)បើកអោយពលរដ្ឋខ្មែរ​ចូល​លេងល្បែងស៊ីសងប្រជល់មានយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនមានចំណាត់ការទុបស្កាត់..?

កាស៊ីណូ​ច្រកព្រំដែនបន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ដែលមានស្លាកយីហោ(CASINO HOTEL HERO 777)បើកអោយពលរដ្ឋខ្មែរ​ចូល​លេងល្បែងស៊ីសងប្រជល់មានយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនមានចំណាត់ការទុបស្កាត់..?

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ចេញផ្សាយថ្ងៃអាទិត្យទី២៧ខែវិច្ឆិកាឆ្នាំ២០២២

ខេត្ដព្រៃវែង៖ប្រភពច្បាស់ការពីប្រជាពលរដ្ឋ ដែលរស់នៅភូមិកគោ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង បានអោយអង្គភាពយើងដឹងថា៖(CASINO HOTEL HERO 777)កំពុងតែបើកដៃអោយប្រជាពលរដ្ឋចូលលេងល្បែងសុីសងបញ្ជល់មាន់យ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ។

ប្រភពលេីកឡេីងថា កាសុីណូយីហោ (CASINO HOTEL HERO 777) មួយនេះពួកគាត់ឃេីញមានតែពលរដ្ឋខ្មែរចូលលេងល្បែងប្រជល់មាន់យ៉ាងគគ្រឹកគគ្រេងដោយមិនខ្លាចញញ្ញេីតអ្វីទាំងអស់ហាក់បីដូចប្រទេសគ្មានច្បាប់អញ្ចឹង ។ចំណែកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានវិញមិនមានចំណាត់ការនោះទេ បែរជានាំគ្នាសម្ងំស្ងៀមទៅវិញ ។

ពលរដ្ឋបានលេីកឡេីង​និងខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា​ ពួកគាត់​មាន​ការ​ព្រួយបារម្មណ៍អំពីសុវត្ថិភាព​និងសន្តិសុខ​នៅ​ក្នុងមូលដ្ឋាន​របស់ពួកគាត់​ រស់នៅខ្លាចកេីតមាននូវអំពេី​ ​លួច​.ឆក់​.ប្លន់.និងការប្រើអំពេីហឹង្សា​ក្នុងគ្រួសារជាដេីម​ ព្រោះល្បែងសុីសង​ជា​ដេីម​ចម​ នៃបទល្មេីស​ ផ្សេងៗ​ ។ ពលរដ្ឋឆ្ងល់ថា ឯណាទៅភូមិឃុំមាន​ សុ​វ​ត្ថិភាព ទាំង៧ចំណុចរាដ្ឋាភិបាលកម្ពុជា ដែលបានអោយមន្ត្រីក្រោមឱវាទអនុវត្តន៍នោះ ។

គួររំលឹកថា ស​,​ជ​,​ណ ដែល​ចេញ​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​អនុញ្ញាត​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​បើកម​ជ្ឈ​មណ្ឌល​កំសាន្ត​ ហើយ​ពលរដ្ឋខ្មែរមិន​ត្រូវបាន​អនុញ្ញាតឲ្យ​ចូល​លេង​ល្បែង​ក្នុងកាស៊ីណូ​នោះ​ឡើយ​។​តែផ្ទុយទៅវិញកាស៊ីណូដែលមានយីហោ(CASINO HOTEL HERO 777)គៀងគរបណ្ដែតបណ្ដោយឱ្យពលរដ្ឋខ្មែរចូលលេងយ៉ាងបែបនេះទៅវិញ ។

ជាក់ស្តែងនៅថ្ងៃអាទិត្យទី២៧ខែវិច្ឆិកាឆ្នាំ២០២២អង្គភាពយើងខ្ញុំបានចុះដល់ទីតាំងឃើញថាមានប្រជាពលរដ្ឋខ្មែរបានចូលលេងល្បែងសុីសងបញ្ជល់មាន់នៅក្នុងកាសុីណូខាងលើពិតប្រាកដមែននឹងបានថតយករូបភាពដើម្បីផ្សព្វផ្សាយជូនដល់ថ្នាក់លើលោកបានជ្រាបផងដែរ។

ករណីពលរដ្ឋខ្មែរចូលលេងល្បែងសុីសងខាងលើនេះប្រជាពលរដ្ឋស្នើសុំដល់លោក សេង ហ៊ាង អធិការស្រុក នឹង លោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្ដេច សូមមេត្តា​មាន​វិធានការ​ចំពោះ កាសុីណូខាងលើផង​ទាន ព្រោះមានពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងច្រើន។

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!