ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងនូវប្រសាសន៍ផ្តាំផ្ញើពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ អាជ្ញាធរដែនដី មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំ ព្រែកតានង់ ក៏ដូចជានៅទូទាំងស្រុក កោះសូទិន ខេត្តកំពង់ចាម ជាពិសេសការនឹករលឹកគិតគួរពីសុខទុក្ខ និងការរស់នៅរបស់ក្មួយៗ ចៅៗ ជាកុមារកំព្រា ទាំងអស់នាពេលនេះ ។ ការលើកឡើងបែបនេះនៅក្នុងឱកាស ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ និងក្រុមការងារចុះមូលដ្ឋានស្រុកកោះសូទិន បានអញ្ជើញជួបសំណេះសំណាល និងចែកជូននូវអំណោយដល់កុមារកំព្រា ចំនួន ៦៩នាក់ ដែលមានអាយុអាយុក្រោម១៣ ឆ្នាំចុះ នៅក្នុងឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។
ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានលើកឡើងនូវប្រសាសន៍ផ្តាំផ្ញើរបស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ជូនចំពោះ អាជ្ញាធរដែនដី មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំ ព្រែកតានង់ ក៏ដូចជានៅទូទាំងស្រុក កោះសូទិន ខេត្តកំពង់ចាម ជាពិសេសការនឹករលឹកគិតគួរពីសុខទុក្ខ និងការរស់នៅរបស់ក្មួយៗ ចៅៗ ជាកុមារកំព្រា ទាំងអស់នាពេលនេះ ។
ឯកឧត្តម រដ្ឋមន្រ្តី បានផ្តល់នូវមតិយោបល់ល្អៗមួយចំនួនដល់ ក្មួយៗ ចៅៗ កុមារកំព្រា ត្រូវប្រឹងប្រែងសិក្សារៀនសូត្រ ឱ្យបានពូកែ មានចំណេះដឹង គោរពវិន័យសាលា និងស្តាប់គ្រូពន្យល់ណែនាំ ទើបការសិក្សាទទួលបានលទ្ធផល និងជោគជ័យ។ ឯកឧត្តម បានជម្រាបជូនដែរថា បច្ចុប្បន្ន ថ្នាក់នាំ អ្នកជំនួញ ធំៗ យើងមួយចំនួន ក៍ជាកូនកំព្រា ឳពុក ម្តាយ ផងដែរ តែដោយសារពួកគាត់ប្រឹងប្រែងសិក្សារៀនសូត្រ និងប្រឹងប្រកបរបររកសុី បំពេញកិច្ចការងារ ទើបធ្វើឱ្យមានមុខមាត់ កិត្តិយស ក្នុងសង្គម មានជីវភាពធូរធារ ហើយមានខ្លះទៀតជាកូនកំព្រា បានក្លាយជាឧកញ៉ា មានប្រាក់រាប់លានដុល្លារថែមទៀតផង ។
សូមបញ្ជាក់ថា អំណោយដែល ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ ចែកជូនដល់ កុមារ កំព្រាទាំង៦៩ នាក់រួមមាន៖ អង្ករ មីជាតិ ទឹកត្រី ទឹកសុីអុីវ ស្ករស ប៊ីចេង អំបិល សៀវភៅ ប៊ិច និងថវិកា ២០,០០០៛។ ដោយឡែក សម្រាប់ឃុំព្រែកតានង់ ១លានរៀល ប្រធានភូមិទាំង១៣ក្នុងម្នាក់ ៥មុឺនរៀល៕