ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ អ្វីដែលយើងចង់បាននោះស្ថិរភាពបំផុតគឺវិនិយោគជប៉ុនមកកាន់កម្ពុជាកាន់តែច្រើន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ អ្វីដែលយើងចង់បាននោះស្ថិរភាពបំផុតគឺវិនិយោគជប៉ុនមកកាន់កម្ពុជាកាន់តែច្រើន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជំនួយរបស់ប្រទេសជប៉ុនមកកាន់កម្ពុជាមានចំនួនមិនតូចនោះទេ ប៉ុន្តែអ្វីដែលយើងចង់បាននោះគឺស្ថិរភាពបំផុតគឺវិនិយោគិនជប៉ុនមកកាន់កម្ពុជាកាន់តែច្រើន។ ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីអបអរសាទរខួប ១១ ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុន មីនីបៀ នៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២២ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ជប៉ុនមានតួនាទីមិនមែនគ្រាន់តែជួយដល់កម្ពុជាទេ ប៉ុន្តែជប៉ុនត្រូវជួយដល់ប្រទេសដទៃទៀត ហើយបញ្ហាសំខាន់ដែលយើងចង់បានគឺវិនិយោគជប៉ុនមកកាន់តែច្រើន ហើយជប៉ុនបើកទីផ្សារឱ្យធំដើម្បីនាំទំនិញចូលពីកម្ពុជា ។ សម្តេចតេជោបានថ្លែងបញ្ជាក់ថា៖ «អីចឹងទេជំនួយជប៉ុនមកដល់កម្ពុជាមានចំនួនមិនតូចទេនៅទីនេះ ប៉ុន្តែអ្វីដែលយើងចង់បានស្ថិរភាពបំផុតគឺវិនិយោគជប៉ុនមកកាន់តែច្រើន មកកាន់កម្ពុជា។ ព្រោះយើងដឹងថាជប៉ុនមានតួនាទីមិនមែនគ្រាន់តែជួយដល់កម្ពុជាទេ ប៉ុន្តែជប៉ុនត្រូវជួយដល់ប្រទេសដទៃទៀត។ អីចឹងបញ្ហាសំខាន់ដែលយើងចង់បានគឺវិនិយោគិនជប៉ុនមកកាន់តែច្រើន ហើយជប៉ុនបើកទីផ្សារឱ្យធំដើម្បីនាំទំនិញចូលពីកម្ពុជា»។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ពាក់ព័ន្ធទំនាក់ទំនងកម្ពុជា-ជប៉ុន នៅឆ្នាំក្រោយនេះគឺជាឆ្នាំពិសេស ហើយឆ្នាំនេះនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីជប៉ុនជួបគ្នាបួនដង ដែលនាយករដ្ឋមន្ត្រីជប៉ុនមកកម្ពុជាពីរដង នាយករដ្ឋមន្ត្រីកម្ពុជាទៅជប៉ុនពីរដង ។ សម្ដេចតេជោបន្ដថា នៅក្នុងរយៈពេល៤ដងនេះយើងបានសម្រេចជាមួយគ្នា នូវការលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគីពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។ សម្តេចតេជោបន្តទៀតថា ឆ្នាំក្រោយនេះជាខួបលើកទី ៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតជាមួយគ្នារវាងកម្ពុជា និងជប៉ុន។ សម្តេចតេជោនាយករដ្ឋមន្រ្ដីបង្ហាញនូវក្ដីសប្បាយរីករាយដែលបានធ្វើការជាមួយជប៉ុនក្នុងរយៈកាលកន្លងទៅនេះយើងមានកិច្ចការជាច្រើនដែលត្រូវធ្វើ ជាពិសេសដោយបានមើលឃើញទំហំពាណិជ្ជកម្មរវាងកម្ពុជាជប៉ុនមានការកើនឡើង។ ទន្ទឹមនេះ តាមរយៈក្រុមហ៊ុនជប៉ុនមកវិនិយោគនៅកម្ពុជាដល់បានផលិតផលហើយ នាំចូលទៅកាន់ប្រទេសជប៉ុន ដែលយើងអាចធ្វើបែបហ្នឹងដើម្បីលើកកម្ពស់កម្រិតទំនាក់ទំនង រវាងប្រទេសទាំងពីរ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមថា៖ «នៅក្នុងទំនាក់ទំនងរវាងប្រទេស និងប្រទេស កាលណាទំនាក់ទំនងសេដ្ឋកិច្ចកាន់តែធំ វាក៏ធ្វើឱ្យទំនាក់ទំនងខាងនយោបាយក៏កាន់តែរឹងមាំទៅតាមនោះដែរ»៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!