ចេញផ្សាយចេញនៅថ្ងៃទី០៣ខែធ្នូឆ្នាំ២០២២
ភ្នំពេញ៖ទីតាំងល្បែងសុីសង បៀរការ៉ាត់ រ៉ូឡែត ទូហ្គេមបាញ់ត្រី ប្រភេទកាសុីណូ បានបើកដំណើរការបានដោយរលូននៅបណ្តោយផ្លូវ១១៣ ស្ថិតក្នុងភូមិព្រៃកទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បែរជាអាជ្ញាធរពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ មិនមានចំណាត់ការបង្ក្រាប។
បើតាមសំដីរបស់ប្រជាពលរដ្ឋរស់នៅភូមិព្រៃទា សង្កាត់ ពោធិ៍សែនជ័យដែលមិនពេញចិត្តល្បែងសុីសងបានបានអោយអង្គភាព គេហទំព័ររដ្ឋាអភិវឌ្ឋន៍ញូស៍យើងដឹងថា៖ទីតាំងល្បែងសុីសងខាងលើគេឃើញមានជិះឡានមកចូលលេងជាច្រើនរៀងរាល់ថ្ងៃ។
ដូច្នេះហើយប្រភពបានសុំអោយអង្គភាពយើងខ្ញុំជួយផ្សព្វផ្សាយជូនដំណឹងដល់លោកវរសេនីយ៍ឯក ម៉ន វុធី
អធិការនឹងលោក សក់ ចន្ទកញ្ញា រិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជយ័ មេត្តាចាត់កម្លាំងចុះពិត្យមើលទីតាំងខាងលើនេះផងទាន។
សូមបញ្ជាក់ថា ទាក់ទងទីតាំងល្បែងសុីសងខាងលើអង្គភាពយើងខ្ញុំបានរាយការណ៍ជូនលោកអធិការតាមប្រពន្ធ័តេឡេក្រាមដែរតែលោកអត់ចូលមើល។(នៅមានត)
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌ សូមអរគុណ!!!