ចេញផ្សាយចេញនៅថ្ងៃអាទិត្យទី០៤ខែធ្នូឆ្នាំ២០២២
ភ្នំពេញ៖ទីតាំងល្បែងសុីសង ខុសច្បាប់មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវ១១៣ ខាងជើងខ្លោងទ្វា(ព្រះសហគមន៍ កាតូលិក)ប្រហែលជា៥០ម៉ែត្របត់ឆ្វេង នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងតែលួចបើកលេងផ្កើនប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បែរជាអាជ្ញាធរពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ មិនមានចំណាត់ការបង្ក្រាប។
ដូចនេះប្រជាពលរដ្ឋ លោកវរសេនីយ៍ឯក ម៉ន វុធី
អធិការនឹងលោក សក់ ចន្ទកញ្ញា រិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជយ័ មេត្តាចាត់កម្លាំងចុះពិត្យមើលទីតាំងខាងលើនេះផងទាន ដើម្បីស្របតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនឹងបទបញ្ជា សម្តេច ស ខេង អោយលុបបំបាត់រាល់ល្បែងសុីសងគ្រប់ប្រភេទ ក្នុងតំបន់ដែលខ្លួនគ្រប់គ្រងដោយមិនយោគយល់។(នៅមានត)
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌ សូមអរគុណ!!!