ផ្សាយចេញថ្ងៃចន្ទ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២
ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កំពង់មានការព្រួយបារម្ភ យ៉ាងខ្លាំងនៅភាពអសន្តិសុខក្នុងមូលដ្ឋាន ព្រោះតែក្នុងតំបន់របស់ពួកគាត់មានទីតាំងល្បែងសុីសងខុសច្បាប់កើតមានឡើង។
ពលរដ្ឋលើកឡើងថា បនល្បែងសុីសងទាំងនេះកើតឡើងបានឬមិនបានអាស្រយ័ទៅលើអជ្ញាធរមានសមត្ថកិច្ច ក្នុងមូលដ្ឋាន បើមិនបើកភ្លើងខៀវឬត្រូវដងត្រូវផ្លែទេនោះក៏មិនអាចបើកលេងយ៉ាងរលូនបែបនេះដែរ?។
ប្រភពបន្ត៖យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា ដូចជាចោរលួច ឆក់ ប្លន់ គាស់ផ្ទះ អំពើហិង្សាក្នុងគ្រួសារកើតឡើងជាហូរហែ ធ្វើឲ្យភូមិ.ឃុំ.សង្កាត់ គ្មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ។
ពាក់ពន្ធ័ករណីទីតាំងល្បែងសុីសងខាងលើប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនឹង
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
មេត្តាចាត់កម្លាំងជំនាញចុះពិនិត្យនឹងបង្ក្រាប់ទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះផងនិងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ.ឃុំ.សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រុបគ្រង ដោយសេរីបែបនេះ?ហើយក៏កំពង់តែផ្កើននូវប្រសាសន៍ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនឹងបទបញ្ជាសម្តេច ស ខេង អោយលុបបំបាត់រាល់ល្បែងសុីសងគ្រប់ប្រភេទ…៕(នៅមានត)
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!