ភ្នំពេញ៖នាព្រឹកថ្ងៃចន្ទ១២កើត ខែមិគសិរឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២
ក្នុងនាមជាកូននិងឳពុកម្តាយ លោកតែងខ្វល់ខ្វាយរាល់គ្រប់បញ្ហា
រៀបចំចាត់ចែងដាក់ផែនការ បំពេញកិច្ចការសប់ជ្រុងជ្រោយ។
ដោយមានការយកចិត្តទុកដាក់ពីលោក ម៉ូវ មានិត អភិបាលខណ្ឌសែនសុខក្នុងមូលដ្ឋានដែលបានសាងសង់រួចហើយ និងកំពុងសាងសង់បន្ត ដែលមានទីតាំងស្ថិតក្នុងភូមិ
១.ភូមិដីថ្មី ដែលបានចាក់ប៉េតុងរួចរាល់ហើយជាស្ថាបពរ
២.ភូមិដំណាក់ បានចាក់ប៉េតុងរួចរាល់ជាស្ថាបពរ
៣.ភូមិគោគឃ្លាង ក៏បានចាក់ប៉េតុងរួចរាល់ហើយដែរ
៤.ភូមិក្រុងថ្មី លោកកំពុងតែស្ថាបនាចាក់ប៉េតុងបន្ត
ចំពោះផ្លូវទាំង៣ភូមិដែលសាងសង់រួចហើយខាងលោកក៏បានបញ្ជាផ្ទាល់ដល់ក្រុមការងារសាងសង់មកចាក់កៅស៊ូតាមថ្នេរតំណរផ្ជាប់ទាំងអស់ដើម្បីកុំអោយជ្រាបទឹកចូលឆាប់ខូចផ្លូវ។
ចំណែកផ្លូវខាងមុខប៉ុស្តិ៍ ដែលមានប្រវែងប្រហែល២២៩ម៉ែត្រទទឹង៦ម៉ែត្រលោកកុំពង់តែរៀបចំដាក់ផែនការស្នើដាក់ទៅថ្នាក់លើដើម្បីស្វែងរកមូលលិធិមកសាងសង់បន្ត លោកក៏សុំអធ្យាស្រយ័ដល់បងប្អូនដែលរស់នៅតំបន់ខាងលើ ដោយជំហ៊ានដំបូងលោកចាក់ថ្មកាយពង្រាយអោយហាប់សិន បន្ទាប់មកលោកនឹងចាក់ប៉េតុងយកតែម្តង។
បងប្អូនដែលរស់នៅសង្កាត់គោកឃ្លាង មានការសប្បាយចិត្តរីករាយជាខ្លាំងដែលអជ្ញាមូលដ្ឋានលោកខិតខំជួយអភិវឌ្ឍន៍ដែលពួកទន្ទឹងរងចាំមកហើយ។
យោងតាមប្រសាសន៍របស់លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង នៃខណ្ឌសែនសុខ
លោក បានមានប្រសាសន៍ថា បន្ទាប់ពីប្រទេសជាតិយើងរងគ្រោះដោយជំងឺដ៏កាចសាហាវCOVID-19 ប្រទេសជាតិយើងជួបការាំងស្ទះក្នុងការអភិវឌ្ឍន៍ក្នុងមូលដ្ឋានអស់រយះពេល២ឆ្នាំ។
ដោយសារភាពប៉ិនប្រសព្វក្នុងការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រកម្ពុជាក្នុងការចាក់ស្រោច វ៉ាក់សាំងដុសជំរុញនិងបន្ថែម ទើបធ្វើអោយព្រះរាជាណាចក្រកម្ពុជាយើងអាចគេចផុតពីជំងឺដ៏កាចសាហាវមួយនេះពេញទូទាំងប្រទេស ។ដោមមើលឃើញពីការថយចុះនៃជំងឺដ៏កាចសាហាវមួយនេះទើបរាជរដ្ឋាភិបាលចាប់ផ្តើមកសាងផ្តើមអភិវឌ្ឍន៍ក្នុងមូលដ្ឋានពាសពេសផ្ទៃប្រទេស។
ជាចុងក្រោយលោកបានបញ្ជាក់ថា:សព្វថ្ងៃលោកមានកូនប្រុសកូនស្រីក្នុងបន្ទុកចំនួន៨នាក់(ភូមិទាំង៨)លោកត្រូវខិតខំចិញ្ចឹមបីបាច់ថែរក្សាស្រលាញ់ស្មើៗគ្នា។
លោកក៏បានអោយគ្រប់ភូមិទាំង៨រៀបចំដាក់ផែនការកោះប្រជុំស្នើសុំកសាងរាល់ហេដ្ឋារចនាសម្ពន័ក្នុងមូលដ្ឋានដែលជាអទិភាពចំបងដាក់កម្មវិធី៣ឆ្នាំរំកិល និង៥រំកិលផងដែរ។