នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម រ័ត្ន ស៊្រាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយខ្លឹមសារ កិច្ចការដែលត្រូវធ្វើចំពោះមុខ ១៨ចំណុច របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានលើកឡើងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមាន៧មករា ជូនដល់ លោក លោកស្រីក្នុងជួរគណៈកម្មាធិការគណបក្សសង្កាត់ គណៈសាខាភូមិ និងបណ្តាអង្គភាព ប្រធាន អនុប្រធានក្រុមបក្ស ព្រមទាំងយុវជន ស.ស.យ.ក ដែលមានវត្តមានសរុបចំនួន ៤៨៤នាក់ ។ អង្គពិធីបានប្រព្រឹត្តដំណើរការទៅយ៉ាងរលូនតាមកម្មវិធីដែលបានគ្រោងទុក ក្រោមបរិយាកាសយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់។ សមាជិក សមាជិកា ដែលបានចូលរួមទាំងអស់ បានយល់ជ្រួតជ្រាប និងសម្តែងការគាំទ្រពេញទំហឹង ចំពោះខ្លឹមសារទាំង១៨ចំណុច របស់សម្តេចតេជោ គ្រប់ៗគ្នា។
ក្នុងឱកាសនោះ សមាជិកចូលរួមទាំងអស់ បានទទួលនូវអាហារសម្រន់ដែល ឯកឧត្តម រ័ត្ន ស៊្រាង នាំយកមក បរិភោគរួមគ្នា ប្រកបដោយភាពស្និទ្ធស្នាលរីករាយកក់ក្តៅគ្រប់ៗគ្នា៕