ចេញផ្សាយថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២
ភ្នំពេញ៖បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ដែលមិនពេញចិត្តនៅល្បែងសុីសង បានប្រាប់អង្គភាព គេហទំព័រ រដ្ឋាអភិវឌ្ឋន៍ញូស៍អោយបានដឹងថា មានហាងការហ្វេ យីហោឈ្មោះ(នីតា កាហ្វេ) ដែលមានទីតាំងស្ថិតនៅ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជនីភ្នំពេញ កំពុងកំពុងផ្គើននិងបទបញ្ជារបស់រាជរដ្ឋាភិបាលហ៊ានបើកល្បែងស៊ីសងបង្កប់ក្នុងហាងកាហ្វេ អោយពលរដ្ឋចូលលេងល្បែងសុីសងមាន់ជល់អនឡាញ និងល្បែងផ្សេងទៀត យ៉ាងគគ្រឹកគគ្រេង មិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋានសោះឡើយ?។
ពាក់ពន្ធ័ករណីល្បែងសុីសងខុសច្បាប់ខាងលើប្រជាពលរដ្ឋ ស្នើសុំដល់ លោក សក់ ចន្ទកញ្ញា រិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជយ័ នឹង លោកវរសេនីយ៍ឯក ម៉ន វុធី
អធិការ ខណ្ឌពោធិ៍សែនជ័យ មេត្តាចាត់កម្លាំងចុះពិនិត្យមើលទីតាំងខាងលើនេះផងទាន។(នៅមានត)
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!