ភ្នំពេញ៖នាថ្ងៃអង្គារទី២០ខែធ្នូឆ្នាំ២០២២
លោកខិតខំរៀបចំរាល់ថ្ងៃដើម្បីអោយមូលដ្ឋានមានភាពស្រស់ស្អាតផ្លូវធំទូលាយ ហេតុអ្វីបានជានៅតែលួចបំពានទៀតដោយមានការយកចិត្តទុកដាក់ ពីឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងក្រោមការចង្អុលបង្ហាញពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ។
លោក ផង់ វណ្ណា ប្រធានសណ្តាប់ធ្នាប់ធ្នាប់ខណ្ឌសែនសុខ ចុះរៀបចំសណ្តាប់ធ្នាប់ ពិនិត្យការបាញ់លាងសម្អាតផ្លូវតាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី និងផ្លូវ ហានណូយ ផ្លូវ៥៩៨ ដើម្បីអោយក្នុងទឹកដីខណ្ឌរបស់លោកមានភាពស្រស់ស្អាតនិងជួយរំដោះផ្លូវជូនបងប្អូននាក់ធ្វើដំណើរថ្មើរជើងជាបន្តទៀត។
ជាក់ស្តែងមានក្រុមម្ចាស់ផ្ទះលក់ដូរមួយចំនួននិងបងប្អូននាក់លក់ដូរគាត់នៅតែបន្តបំពានឆ្លៀតដាក់លក់និងរបស់របរមកបិទផ្លូវហាក់ដូចជាមិនព្រមស្តាប់តាមការណែនាំរបស់កងកម្លាំងសណ្តាប់ធ្នាប់សោះឡើយ។
គូសបញ្ជាក់ផងដែរថា អាជ្ញាធរប្រាប់រាល់ថ្ងៃ ដឹងដេញហើយមកវិញដដែលជាបែបនេះអញ្ចឹងបំពានទាំងគំនូសរបស់អជ្ញាធរដែលគាត់ទុកអោយ។
រងចាំមើលរដ្ឋបាលខណ្ឌសែនសុខ ជាពិសេស លោក ផង់ វណ្ណា ប្រធានសណ្តាប់ធ្នាប់ខណ្ឌដែលមានស្នាដៃល្អមានចំណាត់ការយ៉ាងបន្តទៀតចំពោះក្រុមដែលរំលោភផ្លូវសាធារណះរបស់រដ្ឋនោះ?។