ចេញផ្សាយថ្ងៃ ពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២
ភ្នំពេញ៖យើងដឹកហើយថាកន្លងមកថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់អោយខាងតែបាន សម្តេច បានបញ្ជាក់យ៉ាងច្បាស់ទៀតថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំមុខណែងទៀតផង ។
គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទអោយខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។
ដូច្នេះហើយប្រជាពលរដ្ឋ
ដែលគាត់មិនសប្បាយចិត្តនឹងល្បែងសុីសងគ្រប់ប្រភេទដែលកើតមានក្នុងមូលដ្ឋានពូកគាត់ៗបានគោរពស្នើសុំដល់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនឹងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញមេត្តាចាត់កម្លាំងជំនាញចុះពិនិត្យនឹងបង្ក្រាបទីតាំងល្បែងសុីសងបញ្ជល់មាន់អនឡាញខុសច្បាប់នៅក្នុងហាងការហ្វេ យីហោឈ្មោះ(នីតា កាហ្វេ) ដែលមានទីតាំងស្ថិតនៅ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យនេះផងនិងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ.ឃុំ.សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង កើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រុបគ្រង ផ្គើននិងប្រសាសន៍សម្តេចបែបនេះ?៕(នៅមានត)
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!