ខេត្ដស្វាយរៀង ៖ មានសេចក្ដីរាយការណ៍មកថានៅក្នុង ភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង មានទីតាំងល្បែងសុីសងខុសច្បាប់ជល់មាន់តាមអនឡាញតាម (លែបថប)កំពុងតែបើកដំណេីរការយ៉ាងរលួន និង ពេញនិយម សំរាប់ក្រុមអ្នកញៀនល្បែង បំផ្លាញទ្រព្យសម្បត្តិ ក្រុមគ្រួសារ និងលេីកមុខមាត់ អាជ្ញាធរមានសមត្ថកិច្ច មូលដ្ឋានឲ្យល្អប្រសេីរ និងធ្វេីឲ្យជីវភាពប្រជាពលរដ្ឋ អ្នកញៀនល្បែងមួយចំនួនធ្លាក់ដុនដាប អស់ទ្រព្យសម្បត្តិ អស់ម៉ូតូឡាន ឯក្រុមគ្រួសារខ្លះទៀត ឈានដល់ការឈ្លោះប្រកែក បែកបាក់ លែងលះគ្នាក៏មាន។
តាមប្រភពប្រជាពលរដ្ឋដែលមិនពេញចិត្តនិងល្បែងសុីសងប្រភេទអនឡាញបានលេីកឡេីងនិងខ្សឹបប្រាប់អ្នកសារព័ត៌មានថា ពួកគាត់មានការព្រួយបារម្ភ អំពីសុវត្ថិភាពនិងសន្តិសុខនៅក្នុងមូលដ្ឋាន របស់ពួកគាត់ រស់នៅខ្លាចកេីតមាននូវអំពេី លួច.ឆក់ប្លន់.និងអំពេីហឹង្សាជាដេីម ព្រោះតែល្បែងសុីសងជាដេីមចម នៃបទល្មេីស ផ្សេងៗ ។
សូមរំលឹកថា កន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាសុខសុវត្ថិភាពជួនប្រជាពរដ្ឋ ឲ្យស្របតាម គោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលដាក់ចេញអោយក្រសួងមហាផ្ទៃ អនុវត្ត។
បន្ថែមពីលេីនេះទៀត កាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២២ សម្ដេច ក្រឡា ហោម សខេង បានចេញលិខិតបង្គាប់ការ មួយបញ្ជាឲ្យ ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារសហការបង្ក្រាបល្បែងសុីសង ខុសច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស ។
ករណីល្បែងសុីសងខាងលើនេះដែរប្រជាពលរដ្ឋស្នើសុំដល់លោក ហែម សារិទ្ធិ អភិបាល នៃគណៈអភិបាលស្រុកស្វាយជ្រំនឹង
លោកវរសេនីយ៍ទោ សោម សុភ័ណ្ឌ អធិការស្រុកស្វាយជ្រំ មេត្តាចាត់កម្លាំងជម្នាញចុះពិនិត្យនិងបង្រ្កាបទីតាំងល្បែងសុីសងខាងលើនេះផងទាន។(នៅមានត)
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!