ខេត្តត្បូងឃ្មុំ៖បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិបេង ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបង្ហើបប្រាប់អ្នកយកព័ត៌មាន អង្គភាព គេហទំព័រ រដ្ឋាអភិវឌ្ឋន៍ញូស៍អោយដឹងថា រាល់ថ្ងៃនេះមានពលរដ្ឋខ្មែរជាច្រើនចេញចូលលេងល្បែងសុីសងមាន់ជល់ បៀ អាប៉ោងនៅក្នុងកាសុីណូ ដែលមានម្ចាស់ឈ្មោះ លឹម យ៉ាងគគ្រឹកគគ្រេង មិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ច ពាក់ពន្ធ័ក្នុងមូលដ្ឋានណាចុះទប់ស្កាត់ឡើយ។
ប្រភពបន្តថា គេដឹងហើយថាមានអាជ្ញាប័ណ្ណប្រកបអាជីវកម្ម តែក្នុងនោះគេអោយជនបរទេសចូលលេងមិនបានកំណត់អោយប្រជាពលរដ្ឋខ្មែរចូលលេងឡើយ ប៉ុន្តែ«កាសុីណូ ដូច៧ដើម ច្រកព្រុំដែនដារ ដែលមានម្ចាស់ឈ្មោះលឹម»ស្ថិតនៅភូមិបេង ឃុំដារ ស្រុកមេមុត ខេត្តត្បូងឃ្មុំ បើកអោយខ្មែរចូលលេងយ៉ាងត្រហ៊ឹងអឺងកងជារាងរៀលថ្ងៃ? ។
យើងដឹកហើយថាកន្លងមកថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់អោយខាងតែបាន សម្តេច បានបញ្ជាក់យ៉ាងច្បាស់ទៀតថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់មុខតំណែងទៀតផង ។
គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទអោយខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។
ពាន់ពន្ធ័នឹងករណី ម្ចាស់កាសុីណូ ឈ្មោះលឹម បានបើកអោយពលរដ្ឋខ្មែរចូលលេងខាងលើ ប្រជាពលរដ្ឋស្នើសុំដល់លោកអភិបាលខេត្តត្បូងឃ្មុំ ជាម ចន្ទ័សោភ័ណ្ឌនឹងលោកស្នងការខេត្តត្បូងឃ្មុំ ម៉ុន មាគ៌ា មេត្តាចាត់កម្លាំងជំនាញចុះពិនិត្យមើលកាសុីណូរបស់ឈ្មោះ លឹម ដែលបើកអោយប្រជាពលរដ្ឋខ្មែរចូលលេងនេះផងនិងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ.ឃុំ.សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងក្នុងកាសុីណូបែបនេះ? ។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!