ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

វេទិកាផ្សព្វផ្សាយជាមួយប្រជាពលរដ្ឋស្តីពីការ “លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ”

វេទិកាផ្សព្វផ្សាយជាមួយប្រជាពលរដ្ឋស្តីពីការ “លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ”

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២

មន្ទីរកិច្ចការនារីខេត្តកណ្ដាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការ “លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ” ដោយមានការអញ្ជើញចូលរួមពី លោកស្រី ជុំ ស៊ីណាត ប្រធានមន្ទីរកិច្ចការនារីខេត្តកណ្ដាល និងលោកស្រី ហង្ស ចន្ថា អភិបាលរងស្រុកកៀនស្វាយ នៅសាលាស្រុកកៀនស្វាយ  ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។

មានប្រសាសន៍ក្នុងវេទិកាផ្សព្វផ្សាយនេះដែរ លោកស្រី ជុំ ស៊ីណាត ប្រធានមន្ទីរកិច្ចការនារីខេត្តកណ្ដាល បានលើកឡើងថា វេទិកាផ្សព្វផ្សាយស្តីពីការ “លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ” នៅពេលនេះ គឺក្នុងគោលបំណងសំដៅបំផុសស្មារតី ឱ្យប្រជាពលរដ្ឋ សិស្សានុសិស្សចេះអប់រំខ្លួនឯង យល់ដឹងកាន់តែច្បាស់ពីតម្លៃពិត នៃទំនៀមទំលាប់ វប្បធម៌ ប្រពៃណី សីលធម៌ សុជីវធម៌ ដ៏ល្អ ផូរផង់របស់ខ្មែរយើង ហើយក៏មិនចង់ឃើញប្អូនៗយុវវ័យមួយចំនួន ប្រព្រឹត្តសកម្មភាពពុំគប្បី ប្រាស់ចាកពីសីលធម៌ ដែលនាំឲ្យមានផលប៉ះពាល់ជាអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ដ៏ល្អផូរផង់របស់ខ្មែរយើង។ ហើយវេទិកាផ្សព្វផ្សាយនៅពេលនេះ គឺដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសយុវវ័យ គួរពិចារណានូវអ្វីដែលគួរតែធ្វើសម្រាប់ខ្លួនឯង ក្រុមគ្រួសារ តាមរយៈការផ្ដល់តម្លៃឱ្យគ្នាទៅវិញ ទៅមក ក្នុងអត្ថន័យចែករំលែកក្តីស្រឡាញ់ ប្រកបដោយកតញ្ញូធម៌ ដឹងគុណ សេចក្តីថ្លៃថ្នូរ និង ទំនួលខុសត្រូវខ្ពស់ និងគួរប្រកាន់ខ្ជាប់នូវសីលធម៌ ប្រពៃណី និងទំនៀបទំលាប់ខ្មែរឱ្យបានខ្ជាប់ ស័ក្តសមជាកុលបុត្រកុលធីតាខ្មែរជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំ សម្រាប់អភិវឌ្ឍន៍ជាតិ។

លោកស្រីប្រធានមន្ទីរ បាទឱ្យដឹងទៀតផងដែរថា វេទិកាអប់រំផ្សព្វផ្សាយនេះដែរ ក៏បានបង្រៀនប្រជាពលរដ្ឋឱ្យយល់ដឹងអំពីការថែរក្សាសុខភាព ការធ្វើអនាម័យ ការការពារភ្នែក ការបង្ការ និងការពារមេរោគផ្សេងៗ បញ្ហាដែលបង្ករឱ្យមានអំពើហិង្សាក្នុងគ្រួសារ។

លោកស្រីប្រធានមន្ទីរ បានស្នើដល់ បងប្អូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសមាតាបិតា និងអាណាព្យាបាល យុវវ័យ សូមចូលរួមផ្សព្វផ្សាយពន្យល់ ណែនាំ និងក្រើនរំលឹកដល់បងប្អូន កូនចៅ ក្នុងគោលដៅថែរក្សា ប្រពៃណី ទំនៀមទំលាប់ដ៏ផូរផង់របស់ខ្មែរ ដើម្បីរក្សាកិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ខ្លួន និងក្រុមគ្រួសារ ដើម្បីរួមចំណែកលើកស្ទួយកិត្យានុភាពជាតិស្របទៅតាមភាពរីកចម្រើននាពេលបច្ចុប្បន្ន។

លោកស្រី ហង្ស ចន្ថា អភិបាលរងស្រុកកៀនស្វាយ បានលើកឡើងថា អំពើហិង្សាក្នុងគ្រួសារ ដែលបានកើតឡើងនៅស្រុកកៀនស្វាយ ភាគច្រើនគឺបណ្ដាលមកពី កត្តាក្រីក្រ ខ្វះការយល់ដឹងអំពីច្បាប់ ខ្វះការយោគយល់ និងអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងជាដើម ដែលកត្តានេះហើយបានធ្វើឱ្យមានអំពើហិង្សាកើតឡើងនៅក្នុងគ្រួសារ។

បន្ទាប់ពីវេទិកាផ្សព្វផ្សាយនេះហើយ លោកស្រីអភិបាលរងស្រុក សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកកៀនស្វាយ សូមធ្វើការផ្សព្វផ្សាយជូនដល់សមាជិកគ្រួសារ និងមានការយោគយល់ និងអធ្យាស្រ័យឱ្យគ្នាឱ្យបានច្រើន ដើម្បីឈានដល់ការលុបបំបាត់នូវអំពើហិង្សាក្នុងគ្រួសារឱ្យបានទូទាំងស្រុកកៀនស្វាយ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!