បន្ទាយមានជ័យ៖កាលពីវេលាម៉ោង១១យប់នាថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ មានករណីអគ្គីភយ័ឆាបឆេះកាសុីណូ រីសតនឹងកាសុីណូហ្រ្គេនដាយមិន ដែលស្ថិតនៅច្រកទ្វាព្រំដែនកម្ពុជា ថៃ ខេត្តបន្ទាយមានជ័យ ឆេះយ៉ាងសន្ធោសន្ទៅបណ្តាលអោយមនុស្សប្រុសស្រីជិត១០០នាក់បានស្លាប់នឹងរបួស។
បើតាមប្រសាសន៍លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឱ្យអ្នកសារព័ត៌មានយើងដឹងថា នៅរសៀលថ្ងៃទី២៩ ខែធ្នូនេះថា គ្រោះអគ្គិភ័យ ឆាបឆេះនៅកាស៊ីណូ បណ្តាលឱ្យមនុស្សចំនួន២០នាក់ បានស្លាប់ និងរបួស ៥៨ នាក់ ហេីយមានភ្ញៀវ និងបុគ្គលិកកាស៊ីណូ ជាប់លើអគារ ក៏បានលោតចុះពីលើអគារ បណ្តាលឱ្យស្លាប់ និងរបួសដែលត្រូវបានដឹកយកទៅ សង្គ្រោះ នៅមន្ទីរពេទ្យនៅប្រទេសថៃ និងមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត។
អគ្គិភ័យ បានកំពុងបន្តឆាបឆេះ អគារ៣ និងស្ពានថ្មើរជើង ២ កាត់ពីលើផ្លូវរបស់កាស៊ីណូ ចំនួន២ ច្រកទ្វារព្រំដែន អន្តរជាតិ ប៉ោយប៉ែត-ខ្លងលឹក នៃខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា និងខេត្តស្រះកែវ ប្រទេសថៃ តាំងពីយប់ថ្ងៃទី២៨ មកទល់ជិត រសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នេះ ហើយគ្រោះអគ្គិភ័យនេះ បានបណ្តាលឱ្យមានមនុស្ស ចំនួន២០នាក់ បានស្លាប់ និងរបួស ៥៨ នាក់ ក៏ព្រោះតែភ្ញៀវ និងបុគ្គលិកកាស៊ីណូ ជាប់ក្នុងអគារ បានលោតចុះពីលើអគារនោះ ។
អគ្គិភ័យ បានកំពុងបន្តឆាបឆេះ អគារជាន់ទី៣ និងស្ពានថ្មើរជើង ២ កាត់ពីលើផ្លូវរបស់កាស៊ីណូ ចំនួន២ ច្រកទ្វារព្រំដែន អន្តរជាតិ ប៉ោយប៉ែត-ខ្លងលឹក នៃខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា និងខេត្តស្រះកែវ ប្រទេសថៃ ។
សមត្ថកិច្ចបន្តទៀតថា ចំពោះសាកសពត្រូវបានដឹកទៅតម្កល់ទុក្ខនៅវត្ត ស្រះត្រាច ដើម្បីរង់ចាំប្រគល់អោយគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី។