ចេញផ្សាយថ្ងៃអង្គារទី០៣ខែមករាឆ្នាំ២០២៣
ខេត្តកណ្តាល៖បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលមិនពេញចិត្តនៅល្បែងសុីសងគ្រប់ប្រភេទដែលកើតមានឡើង នៅក្នុងមូលដ្ឋានរបស់ពួកគាត់បានអោយអង្គភាពយើងខ្ញុំដឹងថា រាល់ថ្ងៃនេះមានល្បែងសុីសងភ្នាល់មាន់ជល់អនឡាញតាមកញ្ចក់ទូរទស្សន៍នឹងឆ្នោតឡូតូបានបានដំណើរការឡើងវិញហើយនៅតាមឃុំមួយចំនួនក្នុងស្រុកលើកដែរ បន្ទាប់ពីផ្អាក់មួយរយះខ្លីនេះ ជាក់ស្តែងដូចជានៅក្នុងឃុំខ្ពបអាទៀវនឹងឃុំក្អមសំណជាដើម។
ប្រភពលើកឡើងថា ដូចជាផ្គើនប្រសាសន៍សម្តេចតេជោពេកហើយ? កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន តាមរយៈសារជាសម្លេងតាមបណ្តាញសង្គមដែលមានរយៈពេល ២១នាទី បានចេញបញ្ជាដាច់ណាត់ឲ្យអភិបាលខេត្ត អភិបាលរាជធានី អភិបាលស្រុក ខណ្ឌ ភូមិ ស្នងការប៉ូ លីសរាជធានី ខេត្ត អធិការប៉ូ លីសស្រុក ខណ្ឌ និងមេប៉ុស្តិ៍នៅតាមភូមិ ឃុំ និងរដ្ឋបាលមូលដ្ឋានចាត់វិធានបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ តាមតូប ហាងគុយទាវ ហាងកាហ្វេផ្សេងៗ និង ល្បែងនៅតាមមូលដ្ឋានឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន។
ហើយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទអោយខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។
ករណីទីតាំងល្បែងសុីសងភ្នាល់ដាក់លុយ បញ្ជល់មាន់អនឡាញនិងឆ្នោតឡូតូខាងលើ បងប្អូនប្រជាពលរដ្ឋស្នើសុំ ដល់លោកវរសេនីយ៍ឯក អាំ ធូ អធិការនឹងលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក មេត្តាចាត់កម្លាំងជំនាញចុះពិនិត្យនឹងបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះផងនិងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ.ឃុំ.សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រុបគ្រង ផ្កើននិងប្រសាសន៍សម្តេចបែបនេះ?៕(នៅមានត)
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!