ចេញផ្សាយថ្ងៃពុធទី០៤ខែមករាឆ្នាំ២០២៣
ភ្នំពេញ៖ទីតាំងបនល្បែងស៊ីសងខុសច្បាប់ បៀ និងអាប៉ោងដ៏ធំ លំដាប់ ViP ក្នុងការរះលាងឡាន យីហោថ្មីជានិច្ច ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅតែហ៊ានបន្តលួចបើកដំណើរការបានដោយគឃ្លើន ផ្គើនប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជ ណាចក្រកម្ពុជា។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះធ្វើការបង្ក្រាបជាញឹកញាប់កន្លងមក តែហាក់ដូចជាគ្មានរៀងចាលបន្តិចសោះឡើយ ពោលគឺ រឹតតែផ្គើនលើសដើម។
ប្រជាពលរដ្ឋបានលើកឡើងថា ល្បែងស៊ីសងខុសច្បាប់ទាំងនេះគឺជាដើមចមក្នុងការបង្កើតឱ្យបទល្មើសដូចជា លួច ឆក់ ប្លន់ អំពើហិង្សា អំពើពុករលួយ និងអំពើល្មើសច្បាប់ជាច្រើនផ្សេងទៀត ដោយសារតែល្បែងស៊ីសងនេះឯង។
ប្រភពបន្តថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន តាមរយៈសារជាសម្លេងតាមបណ្តាញសង្គមដែលមានរយៈពេល ២១នាទី បានចេញបញ្ជាដាច់ណាត់ឲ្យអភិបាលខេត្ត អភិបាលរាជធានី អភិបាលស្រុក ខណ្ឌ ភូមិ ស្នងការប៉ូ លីសរាជធានី ខេត្ត អធិការប៉ូ លីសស្រុក ខណ្ឌ និងមេប៉ុស្តិ៍នៅតាមភូមិ ឃុំ និងរដ្ឋបាលមូលដ្ឋានចាត់វិធានបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ តាមតូប ហាងគុយទាវ ហាងកាហ្វេផ្សេងៗ និង ល្បែងនៅតាមមូលដ្ឋានឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន។
ហើយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទអោយខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។
ករណីទីតាំងល្បែងសុីសងខាងលើ បងប្អូនប្រជាពលរដ្ឋស្នើសុំយ៉ាងទទូច ដល់លោកអធិការ ទៀង ចន្ទ័សារ នឹងលោក ជា ខេមា អភិបាលខណ្ឌដូនពេញ មេត្តាចាត់កម្លាំងជំនាញចុះពិនិត្យនឹងបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះផងនិងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ.ឃុំ.សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រុបគ្រង ផ្កើននិងប្រសាសន៍សម្តេចបែបនេះ?៕(នៅមានត)
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!